ព័ត៌មានជាតិ
សពវីរកងទ័ព ប៊ុង តុងធៀន ដែលបានពលីក្នុងសមរភូមិ បានបញ្ជូនមកដល់ផ្ទះហើយ
សពវីរកងទ័ពវ័យក្មេង ប៊ុង តុងធៀន ដែលបានប្រយុទ្ធតតាំងជាមួយយោធាថៃឈ្លានពានលើទឹកដីកម្ពុជា ហើយត្រូវបានពលីជីវិតនៅក្នុងសមរភូមិអូរស្មាច់ ត្រូវបានដឹកយកមកប្រគល់ឱ្យគ្រួសារនៃសពហើយ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ក្នុងក្រុងបាត់ដំបង។

គួរឱ្យដឹងថា វីរកងទ័ព ប៊ុន តុងធៀន បានពលីជីវិតនៅក្នុងសមរភូមិដោយសារផ្សែងពុល គឺនៅចំណុចភ្នំប៉ោយ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សពត្រូវបានដឹកមកដល់គេហដ្ឋាននៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។

បើតាមការបញ្ជាក់ពីលោក តុង ឃីម ដែលជាឪពុករបស់សព បានបញ្ជាក់ថា កាលពីយប់ម្សិលមិញនេះ សពបានបញ្ជូនមកដល់លំនៅដ្ឋានហើយ ដើម្បីរៀបចំធ្វើបុណ្យ ហើយរាងកាយសពមិនប្រក្រតីនោះទេ ដោយសារស្លាប់យូរថ្ងៃមកហើយទម្រាំត្រូវបានកងទ័ពជួរមុខចូលទៅយកបាន។
ប្រជាពលរដ្ឋជាច្រើនបានឱនគោរពដឹងគុណវីរកងទ័ព ប៊ុន តុងធៀន ដែលបានលះបង់ជីវិតដោយភាពអង់អាចក្លាហាន ដើម្បីការពារទឹកដីខ្មែរ ដែលការស្លាប់នេះគឺទទួលរងអំពីផ្សែងពុលដែលភាគីថៃបានបាញ់មកលើតំបន់កងទ័ពជួរមុខរបស់កម្ពុជា។ ពេលនេះសពកំពុងរៀបចំធ្វើបុណ្យនៅក្នុងគេហដ្ឋាន៕ អត្ថបទ៖ សោ និយមរ័ត្ន


-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


