ព័ត៌មានជាតិ
ប្រសិនបើមានឱកាសឈរនៅចំពោះមុខវីរកងកម្លាំងជួរមុខ តើបងប្អូននឹងមានពាក្យពេចន៍អ្វីខ្លះ?
កម្ពុជា-ថៃ បើទោះបីជាមានបទឈប់បាញ់ ប៉ុន្តែហានិភ័យនៃការផ្ទុះអាវុធមានភាពផុយស្រួយនៅឡើយ ខណៈកងកម្លាំងជួរមុខកម្ពុជាកំពុងឈរជើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារទឹកដីពីសត្រូវឈ្លានពាន។ ទោះបីជាស្នូរគ្រាប់កម្លាំងស្ងប់ស្ងាត់អស់រយៈពេលច្រើនខែមកនេះ ប៉ុន្តែកម្លាំងជួរក្រោយ រួមមានប្រជាជនកម្ពុជាទូទាំងប្រទេសជាស្នូលនៅតែបន្តធ្វើសកម្មភាពនានាដើម្បីបង្ហាញការគោរព នឹករឮក គុណបំណាច់ និងលើកទឹកចិត្តដល់វីរកងកម្លាំងជួរមុខ។ ក្នុងន័យនេះ ប្រសិនបើមានឱកាសឈរនៅចំពោះមុខវីរកងកម្លាំងជួរមុខ តើបងប្អូននឹងមានពាក្យពេចន៍អ្វីខ្លះ?

ប្រយោគនេះ ត្រូវបានរំលេចឡើងតាមរយៈយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុម ក្នុងគោលបំណងដើម្បីបង្កើតជាវេទិកាជូនសាធារណជន និងការបង្ហាញនូវក្ដីនឹករលឹក ព្រមទាំងការចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងរបស់វីរកងកម្លាំងទាំងអស់ដែលបាននិងហ៊ានលះបង់ជីវិត និងបន្តឈរជើងយ៉ាងរឹងមាំក្នុងបុព្វហេតុការពារជាតិមាតុភូមិយ៉ាងអង់អាចក្លាហានបំផុត។

តាមរយៈយុទ្ធនាការនេះ សាធារណជនអាចសរសេរពាក្យពេចន៍ចេញពីទំហំដួងចិត្ត នៅក្នុងលើបណ្ណសារ/ក្រដាស បន្ទាប់មកក្រុមការងារនឹងពាំនាំសារទាំងនោះទៅដល់ដៃវីរកងទ័ពជួរមុខដែលកំពុងការពារទឹកដីដោយមិនខ្លាចនឿយហត់ និងលះបង់ទាំងកម្លាំង និងកម្លាំងចិត្តក្នុងបុព្វហេតុជាតិមាតុភូមិ។
ពលរដ្ឋមួយរូបលោក និន ឆៃយ៉ា បង្ហាញចំណាប់អារម្មណ៍ថា យុទ្ធនាការមានសារៈសំខាន់ព្រោះជាផ្នែកមួយនៃការពញាក់ស្មារតីដល់ប្រជាជនឱ្យមានការសាមគ្គីគ្នាបន្តទៀត និងអាចឱ្យគ្រប់គ្នាសរសេរបណ្ណជូនពរកងកម្លាំងឈរជើង។ លោកនិយាយថា៖«បើមានឱកាសឈរនៅចំពោះមុខវីរកងកម្លាំងជួរមុខ ខ្ញុំមានតែពាក្យអរគុណដល់បងៗដែលលះបង់ការពារប្រទេសជាតិ»។ ជាមួយគ្នានេះ កញ្ញា យឿង នីតា ថ្លែងប្រាប់ទឹកមុខក្តុកក្តួលថា ៖«ក្នុងនាមជាតិខ្មែរដូចគ្នាមានតែពាក្យជូនពរគាត់ឱ្យមានសុវត្ថិភាព គេចផុតពីសង្គ្រាម និងវិលត្រឡប់មកជួបជុំគ្រួសារវិញ»។
ការលើកឡើងរបស់អ្នកទាំងពីរបានបង្ហាញពីការដឹងគុណ ដោយសារក្នុងអំឡុងសង្គ្រាមឈ្លានពាន កងទ័ពដ៏អង់អាចកម្ពុជានៅឈរជាមួយប្រជាជន យកទ្រូងពាំងគ្រាប់ ដើម្បីសុវត្ថិភាពពលរដ្ឋ និងការពារទឹកដី។

ដើម្បីបង្ហាញពីក្តីនឹករលឹក និងការដឹងគុណ សាធារណជនអាចអញ្ជើញទៅទីតាំងខាងលើ ដើម្បីសរសេរសារជូនពរដល់វីរកងកម្លាំងជួរមុខ ចាប់ពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុម រាជធានីភ្នំពេញ៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026


