ព័ត៌មានជាតិ
ប៉ាគីស្ថានស្វាគមន៍កម្ពុជាចូលរួមជាសមាជិកអង្គការឥស្លាម
ប្រធានព្រឹទ្ធសភាប៉ាគីស្ថានលោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី បានលើកឡើងថាប៉ាគីស្ថានស្វាគមន៍ឱ្យកម្ពុជាចូលជាសមាជិកអង្គការឥស្លាមដោយបានកោតសរសើរពីការកសាងបានសុខដុមនីយកម្មសាសនាក្នុងប្រទេសកាន់ព្រះពុទ្ធសាសនាកម្ពុជា។

នេះជាការលើកឡើងរបស់លោក ស៊ីយ៉េដ យូសាហ្វ ក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី នៅវិមានរដ្ឋសភាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយលោក ស៊ីយ៉េដ យូសាហ្វ ថាជាការឆ្លើយតបនឹងសំណើរបស់ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។

ប្រទេសកម្ពុជាជាប្រទេសកាន់ព្រះពុទ្ធសាសនាធំមួយដោយភាគច្រើននៃពលរដ្ឋកាន់សាសនានេះ។ រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៤៣ កថាខណ្ឌទី៣ក៏បានចែងផងដែរថា «ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ»។ យ៉ាងណាក្ដីការចូលជាសមាជិកអង្គការឥស្លាមនេះមិនប៉ះពាល់ដល់ពុទ្ធសាសនានៅកម្ពុជាទេនេះបើតាមប្រធានខុទ្ទកាល័យសម្ដេចប្រធានសភា លោក កែវ ពិសិដ្ឋ។

លោក កែវ ពិសិដ្ឋ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៤នេះ ថាការចូលរួមនេះគឺបង្ហាញពីការប្រកាន់យកសុខដុមនីយកម្មនៃសាសនានៅកម្ពុជា និងដើម្បីគាំទ្រដល់អ្នកកាន់សាសនាឥស្លាមនៅកម្ពុជាចូលរួមព្រឹត្តិការណ៍អន្តរជាតិ ឬបណ្ដាញអន្តរជាតិឥស្លាមឱ្យកាន់តែស៊ីជម្រៅផងដែរ។
លោកថា៖ «បើគិតពីចំនួននៃប្រជាពលរដ្ឋបងប្អូនយើងកាន់សាសនាឥស្លាមហ្នឹងគឺជាចំនួនដ៏ធំមួយ។ តែមិនមែនមានន័យថាការធ្វើការចូលរួមនេះវាប្រឆាំងនឹងរដ្ឋធម្មនុញ្ញទេ គឺរដ្ឋធម្មនុញ្ញយើងគឺបានបើកសេរីភាពដល់ប្រជាជនទាំងអស់ក្នុងការកាន់សាសនារៀងៗខ្លួន »។
យោងតាមគេហទំព័ររបស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) អង្គការនេះគឺជាអង្គការអន្តររដ្ឋាភិបាលធំទីពីរនៅលើពិភពលោក បន្ទាប់ពីអង្គការសហប្រជាជាតិ។ OIC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៩ ដើម្បីការពារជនមូស្លីម និងការពារផលប្រយោជន៍នៃពិភពមូស្លីម ក្នុងស្មារតីលើកកម្ពស់សន្តិភាពអន្តរជាតិ និងភាពសុខដុមរមនាក្នុងចំណោមប្រជាជនផ្សេងៗនៃពិភពលោក។ អង្គការនេះមានរដ្ឋសមាជិកចំនួន ៥៧។ បើទោះបីជាអង្គការសហប្រតិបត្តិការឥស្លាមក្ដីតែក៏មានសមាជិកមួយចំនួនមិនមែនឥស្លាមផងដែរដូចជា ហ្គីយ៉ាន ស៊ូរីណាម អ៊ូហ្គង់ដា កាបុង និងបេណាំង ដោយឡែកប្រទេស រុស្ស៊ី និងថៃ ក៏ជាអ្នកសង្កេតការណ៍នៃអង្គការមួយនេះដែរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


