ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូល ចុះរៀបចំសណ្ដាប់ធ្នាប់ ណែនាំអាជីវករលក់ដូរអនាធិបតេយ្យ លើដងផ្លូវ ត្រូវរុះរើចេញជាបន្ទាន់
កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៦ កម្លាំងអាជ្ញាធរខណ្ឌកំបូល បានចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងផ្សព្វផ្សាយណែនាំដល់អាជីវករដែលលក់ដូរអនាធិបតេយ្យបង្កឲ្យមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវ ត្រូវរុះរើចេញជាបន្ទាន់។



អាជ្ញាធរ បានឲ្យដឹងថា ដោយអនុវត្តតាមផែនការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និង លោក ទុយ សុជាតិ អនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ បានដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ និងអាជ្ញាធរសង្កាត់បឹងធំ សហការជាមួយក្រុមការងារ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងផ្សព្វផ្សាយណែនាំដល់អាជីវករដែលលក់ដូរអនាធិបតេយ្យបង្កឲ្យមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវ ឲ្យរើចេញទៅលក់នៅទីតាំងផ្សេង តាមបណ្ដោយផ្លូវបេតុងលេខ ៤២ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។



អាជ្ញាធរ បានអរគុណដល់អាជីវករដែលចូលរួមសហការ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ៕
អត្ថបទ ៖ សុខា




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


