ព័ត៌មានជាតិ
អាជ្ញាធរខេត្ត ឃាត់ខ្លួនជនជាតិចិន៥នាក់ ដែលធ្វើដំណើរមកពីរាជធានីភ្នំពេញ
កំពង់ចាម ៖ ជនជាតិចិន៥នាក់ ត្រូវអាជ្ញាធរស្រុកព្រៃឈរ ខេត្តកំពង់ចាមធ្វើឃាត់ខ្លួន ធ្វើដំណើរមកពីរាជធានីភ្នំពេញ តាមរយៈរថយន្តតាក់ស៊ីក្នុងគោលបំណងមកលេងមិត្តភ័ក្រ។

អាជ្ញាធរស្រុកព្រៃឈរ បានឲ្យដឹងថា នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រូបលោកបានដឹកនាំ កម្លាំង ជំនាញផែនការងារអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន ៥ នាក់(មិនមានលិខិតឆ្លងដែន) ដែលមានឈ្មោះដូចខាងក្រោម
1.ឈ្មោះ PANG SHENG WEN ភេទប្រុស ថ្ងៃខែឆ្នាំកំណើត14-12-1988 (ចូលមកប្រទេសកម្ពុជា ក្នុងខែ3 ឆ្នាំ2018)
2.ឈ្មោះ GONG HAN RUI ភេទប្រុស ថ្ងៃខែឆ្នាំកំណើត 28-07-1995
3.ឈ្មោះ PENG CHAO ភេទប្រុស ថ្ងៃខែឆ្នាំកំណើត8-9-1995
4.ឈ្មោះYONG SHEAG FOOG ភេទប្រុស ថ្ងៃខែឆ្នាំកំណើត 15-12-1995
5.ឈ្មោះ WANG DANG ភេទប្រុស ថ្ងៃខែឆ្នាំកំណើត 14-07-1997។
អ្នកទាំង៥នាក់ខាងលើនេះ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ តាមរយៈរថយន្តតាក់ស៊ី (មិនស្គាល់ស្លាកលេខ និងពណ៌រថយន្ត) ដែលរថយន្តនោះមិត្តភក្កិដែលជាជនជាតិចិនដូចគ្នារស់នៅខេត្តកំពង់ចាម(មិនស្គាល់ឈ្មោះ) ជាអ្នករៀបចំឲ្យធ្វើដំណើរចេញពីភ្នំពេញវេលាម៉ោងប្រហែល១ព្រឹក ថ្ងៃ២៣ ខែមេសានេះហើយមកដល់ចុះនៅស្តុបផ្សារព្រៃទទឹង នៅវេលាម៉ោង៩ព្រឹក និងដើររកទិញចំណីហូបបន្ទាប់មកក៏ទាក់ទងមិត្តភក្ដិមិនបាន រួចពួកគេទាំង៥នាក់ខាងលើបានមកសម្រាកនៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹងតែម្ដង។ គោលបំណង ដើម្បីមកលេងមិត្តភក្ដិដែលជាជនជាតិចិនដូចគ្នារស់នៅខេត្តកំពង់ចាម។

សូមបញ្ជាក់ផងដែរ កងកម្លាំងនគរបាលនៃស្នងការនគរបាលខេត្តកំពង់ចាមនឹងធ្វើការស្រាវជ្រាវរករថយន្តដែលបានដឹកជនជាតិទាំង៥នាក់នោះមកដល់ទីនេះ ហើយធ្វើការអនុវត្តន៍តាមនីតិវិធីច្បាប់ ខណៈអាជ្ញាធរកំពុងធ្វើការទប់ស្កាត់ការពារ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ជាប្រចាំ។

ក្រោយពីធ្វើការឃាត់ខ្លួនសួរនាំរួចមក អាជ្ញាធរស្រុក សហការជាមួយក្រុមគ្រូពេទ្យបានធ្វើតេស្តពិនិត្យមើលវីរុសកូវីដ១៩ ដោយលទ្ធផលអវិជ្ជមាន បន្ទាប់មកទៀត ត្រូវរៀបចំបញ្ជូនជនជាតិចិនទាំង៥នាក់នេះ ទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កគរុកោសល្យភូមិភាគខេត្តកំពង់ចាមបន្តទៀត៕
ដោយ ៖ ហុង ម៉េងហៀ

-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៣ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


