Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង ប៉ុន្មាន​ថ្ងៃនេះ​ស្ងប់ស្ងាត់​ករណី​អ្នក​ឆ្លង​កូ​វីដ​-១៩ ប៉ុន្តែ​ថ្ងៃនេះ​គឺ​មាន​អ្នកស្លាប់​ដល់​ទៅ​២​នាក់

បានផុស

នៅ

ស្វាយរៀង ៖ រដ្ឋបាលខេត្ត​ស្វាយរៀង មាន​ក្តី​រន្ធត់ និង​សោកស្តាយ​ដោយ​បានទទួល​ព័ត៌មាន​អំពី​ការស្លាប់​របស់​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន ០២​នាក់ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១ បានបង្ហាញ​យ៉ាងច្បាស់​លាស់​ពី​ហានិភ័យ​ដ៏​កាច​សាហាវ ដល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង ក៏​ដូច​មនុស្ស​ទូទៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ។

រដ្ឋបាលខេត្ត​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ ដែល​បាន​បាត់បង់​សមាជិកគ្រួសារ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។

សូម​បងប្អូន​ប្រជាពលរដ្ឋ​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន ក៏ដូចជា​ក្រុម​គ្រួសារ ដោយ​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​វិធានការ​សុខាភិបាល ជាពិសេស អនុវត្ត ៣​កុំ និង៣​ការពារ៕

ដោយ ៖ ភក្ដី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម