Connect with us

ព័ត៌មានជាតិ

រកឃើញ​កម្មករ​ធ្វើការ​នៅ​រោងចក្រ​ស្តា​ម៉ា​ស្ទ័​រ & ហ្វ្រែ​ង​ជាង​៥០​នាក់​ឆ្លង​វិជ្ជមាន​កូ​វីដ​១៩

បានផុស

នៅ

លោក វេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា​ក្រុមគ្រូពេទ្យ​បាន​ធ្វើតេស្តរ​កកូ​វីដ​១៩​ទាំងយប់​ដោយ​ប្រើប្រាស់​ឧបករណ៍​តេស្ត​សំណាក Rapid Testទៅលើ​កម្មករ​ធ្វើការ​នៅ​រោងចក្រ​ស្តា​ម៉ា​ស្ទ័​រ & ហ្វ្រែ​ង (​ខេ​ម​បូ​ឌា​) មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ពើក ស្រុក​អង្គស្នួលបាន​ចំនួន​៣២៣​នាក់​ ក្នុងនោះ​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​៥១​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា ​ក្រុមការងារ​បា​នប​ញ្ជូន​សំណាក​ទាំងនោះ​ទៅធ្វើ​វិភាគ​បញ្ជាក់បន្ថែម​នៅវិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ដើម្បី​ឲ្យ​ប្រាកដប្រជា​ថា​ពួកគេ​មាន​វិជ្ជមាន​កូ​វីដ​១៩​។​

លោក​បាន​បន្តទៀតថា​ នៅ​ព្រឹក​នេះ​ក្រុមគ្រូពេទ្យ​បន្ត​យក​សំណាក​ទៅលើ​កម្មករ​នៅ​រោងចក្រ​ស្តា​ម៉ា​ស្ទ័​រ & ហ្វ្រែ​ង​(​ខេ​ម​បូ​ឌា​)​ដែល​នៅសល់​ប្រមាណ​៧០០​នាក់​ទៀត​ដែល​នឹង​ដឹង​លទ្ធផល​ជា​បន្តបន្ទាប់​ទៀត​ដោយ​ប្រើប្រាស់​ឧបករណ៍​តេស្ត​សំណាក Rapid Test​។​

លោក វេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន បាន​បន្ថែមថា​ បន្ទាប់ពី​ធ្វើ​សំណាក​ទៅលើ​កម្មករ​នៅ​រោងចក្រ​ស្តា​ម៉ា​ស្ទ័​រ &ហ្វ្រែ​ង​(​ខេ​ម​បូ​ឌា​)​ចប់សព្វគ្រប់​ហើយ​ ក្រុមគ្រូពេទ្យ​នឹង​បន្ត​ទៅយក​សំណាក​កម្មករ​ធ្វើការ​នៅ​រោងចក្រ​មួយទៀត​ឈ្មោះ​Six Plus ស្ថិតនៅ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​ដោយ​សារ​មាន​កម្មករ​ម្នាក់​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

គួរ​បញ្ជាក់ថា ​រោងចក្រ​ស្តា​ម៉ា​ស្ទ័​រ & ហ្វ្រែ​ង​(​ខេ​ម​បូ​ឌា​)​មាន​កម្មករនិយោជិត​ចំនួន២២៥ នាក់​ទៀត​មាន​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់ព្រមទាំង​កម្មករនិយោជិត​ចំនួន៧១៨​នាក់ ពាក់ព័ន្ធ​ដោយ​ប្រយោល​លើ​ចំនួន​កម្មករនិយោជិត​សរុបចំនួន៩៦៣​នាក់​។ រីឯ​រោងចក្រ Six Plusវិញ​មាន​វិជ្ជមាន០១​ករណី និង​កម្មករ និយោជិត​ប្រមាណ៧០​នាក់​ផ្សេងទៀត​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​។​

លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល​ប​ញ្ជា​ឲ្យ​រោងចក្រ​ទាំងពីរ​ខាងលើ​ផ្អាក​ដំណើរការ​សង្វាក់​ផលិតកម្ម​ជា​បណ្តោះអាសន្ន ហើយ​បងប្អូន​កម្មករនិយោជិត​ទាំងអស់ ត្រូវ​តាមដាន​សុខភាព​និង​ផ្តល់ព័ត៌មាន​អំពី​ស្ថានភាព​សុខភាព​របស់ខ្លួន ទៅ​រដ្ឋបាល​រោងចក្រ និង​អាជ្ញាធរ​មូលដ្ឋាន​ឱ្យបាន​ជាប់​ជាប្រចាំ ក្នុងអំឡុងពេល​នៃ​ការផ្អាក​ការងារ​នេះរដ្ឋបាល​ស្រុក និងម្ចាស់​រោងចក្រ ត្រូវ​សហការ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​អគារ​ផលិតកម្ម​នានា និង​តាម​បរិវេណ​ក្រៅ​រោងចក្រ​។​

ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​អភិបាល បាន​ជំរុញ​ដល់​ទាំង​អាជ្ញាធរពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ផ្សព្វផ្សាយ និង​ណែនាំប្រជាពលរដ្ឋ កម្មករ កម្មការិនីនិយោជិត ត្រូវ​បន្ត​ចូលរួម​សហការ គោរព​អនុវត្ត និង​ផ្សព្វផ្សាយ​បន្ត​អំពី​គោលការណ៍​អនាម័យ​របស់​ក្រសួងសុខាភិបាល ជាពិសេស​វិធានការ​ការពារ​របស់សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ៣.​ការពារ និង​៣.​កុំទើប​ពួកយើង​អាច​កាត់ផ្តាច់​សង្វាក់​នៃ​ការឆ្លង​រាលដាល និង​ឈានទៅ​បញ្ចប់​ព្រឹត្តិការណ៍​២០​កុម្ភៈ នេះ​កាន់តែ​ឆាប់ដើម្បីឱ្យ​ស្ថានភាព​ប្រទេស​របស់​យើង​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ភេរវករសារភាពថា ខ្លួនត្រូវគេជួលតម្លៃ ៥ ៤១៨ដុល្លារ ឲ្យវាយប្រហារនៅ រុស្ស៊ី

កីឡា៣២ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម