Connect with us

ព័ត៌មានជាតិ

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ចុះ​ពិនិត្យ​គោលដៅ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ លើក​ទី​២ នៅក្នុង​រាជធានី​ភ្នំពេញ

បានផុស

នៅ

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ការពារ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​តាម​បណ្ដា​គោលដៅ ដែល​រៀបចំ​ដោយ​កងពលតូច​លេខ​៧០ ដើម្បី​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ លើក​ទី​២ ជូន​កងទ័ព និង​គ្រួសារ​កងទ័ព​នៅ​គោលដៅ ខណ្ឌទួលគោក (​សា​លាម​ត្តេ​យ្យ ទួលគោក​) និង​ខណ្ឌឫស្សី​កែវ (​សាលាបឋមសិក្សា​ច្រាំង​ចម្រេះ​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ឱកាស​នោះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ក្រើនរំលឹក​តាម​បណ្ដា​គោលដៅ​ទាំងអស់ ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​បានល្អ ពិសេស​វិធានការ​សុខាភិបាល រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ជៀស វាង​ហានិភ័យ ដែល​អាច​កើតមានឡើង​។

សូម​បញ្ជាក់​ថា កងពលតូច​លេខ​៧០ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​កងទ័ព និង​គ្រួសារ​កងទ័ព នៅតាម​បណ្តា​ខណ្ឌ​ដូចជា ទីបញ្ជាការ​កងពលតូច​លេខ​៧០ (​ចោមចៅ​), ខណ្ឌចំការមន សាលាបឋមសិក្សា​អ្នកឧកញ៉ា​មហា​ភក្តី ហ៊ុន នាង ទួល​ទំពូង​ទី​២, ខណ្ឌ​៧ មករា សាលាបឋមសិក្សា​វឌ្ឍន​វិជ្ជា​, ខណ្ឌ​ទួល គោក សា​លាម​ត្តេ​យ្យ​ទួលគោក​, ខណ្ឌ​បឹង​កេងកង វិទ្យាល័យ ជា ស៊ីម បឹង​កេងកង​, ខណ្ឌ​ឫស្សី​កែវ (​សាល​បឋមសិក្សា​ច្រាំង​ចម្រេះ​), ខណ្ឌមានជ័យ សាលា​អន្តរជាតិ ACE ផ្លូវជាតិ​លេខ​២​។

ការ​ចាក់​ថ្នាំ​ការពារ​ជំងឺ​កូ​វីដ​-១៩ (​ដូ​ស​ទី​២) ជូន​គ្រួសារ​យោធិន​នេះ ចាប់ពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ២០២១ តទៅ​។ ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទាំង​៧​ទីតាំង​ខាងលើ​នេះ ក្នុង​គ្រា​ដែល​ប្រទេស​កម្ពុជា បាន​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម