ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ អំពាវនាវសប្បុរសជនជួយឧបត្ថម្ភរង្វាន់លើកទឹកចិត្តដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភគាំទ្រសម្រាប់ជារង្វាន់លើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេសដែលនឹងប្រព្រឹត្តិទៅចាប់ពី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

តាមរយៈសេចក្តីអំពាវនាវស្តីពីការជួយឧបត្ថម្ភសម្រាប់ជារង្វាន់លើកទឹកចិត្តបន្ថែមដល់ជ័យលាភី សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ចេញផ្សាយកាលពីថ្ងៃទី១០មីនា លោកឧបនាយករដ្ឋមន្ត្រី លើកឡើងថា«ដើម្បីលើកទឹកចិត្តបន្ថែម ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនក្នុង និងក្រៅប្រទេស មេត្តាឧបត្ថម្ភថវិកា ឬសម្ភារៈ ដល់សិស្សពូកែជ័យលាភី»។
សប្បុរសជននឹងត្រូវបានអញ្ជើញចូលរួមក្នុងពិធីបិទ ការប្រឡង ចែកវិញ្ញាបនបត្រ និងរង្វាន់ ដើម្បីទទួលលិខិតថ្លែងអំណរគុណពីក្រសួងអប់រំ។ បើតាមសេចក្តីជូនដំណឹង ថវិកា និងសម្ភារចូលរួម សូមផ្ញើ ឬប្រគល់មក លោក គង់ ប៊ុនហាក់ ទូរសព្ទលេខ ០៧៧ ៩៩៤ ២០០ នៅនាយកដ្ឋានកិច្ចការប្រឡង ស្ថិតនៅអគារលេខ ១៦៩ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។

លោក ហង់ជួន ណារ៉ុន បន្តថា« ក្រសួង មានជំនឿយ៉ាងមុតមាំថា នឹងទទួលបាននូវការជួយឧបត្ថម្ភគាំទ្រពីសំណាក់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនក្នុង និងក្រៅ ប្រទេស ទាំងអស់ដោយទឹកចិត្តសប្បុរស»។
ក្រសួងអប់រំ យុវជន និងកីឡា តែងតែរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងទី១២ ជារៀងរាល់ឆ្នាំ។ ការប្រឡងឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង និងជំនាញខ្ពស់។ ចំពោះពិធីបើកការប្រឡងនឹងប្រព្រឹត្តិទៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ និងពិធីបិទ ចែកវិញ្ញាបនបត្រ និងរង្វាន់៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នៅ វេលាម៉ោង ២រសៀល។

គួររំឭកថា លទ្ធផលការប្រឡងសិស្សពូកែទូទាំងប្រទេសកាលពីឆ្នាំ២០២៥ មានបេក្ខជនជ័យលាភី ៣០រូប រួមមាន ៦នាក់ មកពីរាជធានីភ្នំពេញ, ៤នាក់ មកពីខេត្តកណ្ដាល, ៣នាក់ មកពីខេត្តបាត់ដំបង, ៣នាក់ មកពីកំពង់ចាម, ២នាក់ មកពីសៀមរាប, ២នាក់ មកពីព្រៃវែង, ២នាក់មកពីបន្ទាយមានជ័យ និង២នាក់ មកពីស្វាយរៀង។ ខេត្តដែលមានសិស្សជាប់ ១នាក់ គឺ ឧត្តរមានជ័យ, តាកែវ, ប៉ៃលិន, កំពត, ក្រចេះ និង កំពង់ធំ។ ក្នុងនោះម្ចាស់ជ័យលាភី បានទទួលថវិកា និងរង្វាន់ផ្សេងៗពីសប្បុរជនផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


