ព័ត៌មានជាតិ
បច្ចុប្បន្នមានរថយន្ដក្រុងសាធារណៈជាង២៥០គ្រឿងរត់លើផ្លូវ១៤ខ្សែក្នុងរាជធានីភ្នំពេញ ខណៈមនុស្សមួយចំនួនមិនតម្រូវឲ្យបង់ប្រាក់នោះទេ
ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបម្រើសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចំនួន១៤ខ្សែរត់ ដោយប្រើប្រាស់រថយន្តក្រុងសរុបចំនួន ២៥៧គ្រឿង ជាមួយនឹងតម្លៃសំបុត្រត្រឹមតែ ១.៥០០រៀល ខណៈព្រះសង្ឃ មនុស្សចាស់ (អាយុចាប់ពី៧០ឆ្នាំឡើង) ជនពិការ សិស្ស-និស្សិត គ្រូបង្រៀន កម្មករ-កម្មការី កុមារ(កម្ពស់ក្រោម១ម៉ែត្រ) និងកីឡាករ-កីឡាការីនីអាជីព គឺមិនតម្រូវឱ្យបង់ថ្លៃឡើយ។

តាមសេចក្តីជូនដំណឹងស្តីពីការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ហៅកាត់ថា (រ.ដ.ស) បាននិងកំពុងបម្រើសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចំនួន១៤ខ្សែរត់ ដោយប្រើប្រាស់រថយន្តក្រុងសរុបចំនួន ២៥៧គ្រឿង និងធ្វើប្រតិបត្តិការចាប់ពីម៉ោង ០៥:៣០នាទី ដល់ម៉ោង ២០:៣០នាទី។ ដោយឡែក សម្រាប់ខ្សែរត់ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ (Airport Express Bus) គឺចាប់ពីម៉ោង ០៥:៣០នាទី ដល់ម៉ោង ២៣:៣០នាទី។

ការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង មានការកើនឡើងជាបន្តបន្ទាប់ និងបានជួយកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ការបំពុលបរិស្ថាន ជាពិសេសគឺបានជួយសន្សំសំចៃការចំណាយប្រចាំថ្ងៃផងដែរ។ ជាក់ស្តែងតម្លៃសំបុត្ររថយន្តក្រុងសាធារណៈគឺត្រឹម ១.៥០០រៀល ក្នុងការធ្វើដំណើរមួយជើង ក្នុងម្នាក់។ ជាមួយគ្នានេះ ព្រះសង្ឃ មនុស្សចាស់ (អាយុចាប់ពី៧០ឆ្នាំឡើង) ជនពិការ សិស្ស-និស្សិត គ្រូបង្រៀន កម្មករ- កម្មការី កុមារ(កម្ពស់ក្រោម១ម៉ែត្រ) និងកីឡាករ-កីឡាការីនីអាជីព គឺមិនតម្រូវឱ្យបង់ថ្លៃឡើយ៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


