Connect with us

ព័ត៌មានជាតិ

ជនងាយរងគ្រោះដោយកូវីដ អាចមកផ្ទៀងផ្ទាត់ឈ្មោះ ដើម្បីទទួលសាច់ប្រាក់ឧបត្ថម្ភបន្តរបស់រាជរដ្ឋាភិបាល

បានផុស

នៅ

ក្រោយពីទទួលបានគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះពិសេស ដែលទទួលផលប៉ះពាល់ដោយសារជម្ងឺរាតត្បាតកូវីដ១៩ នេះតាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នោះរួចមកនាយកដ្ឋានសុខមាលភាពសង្គមនាព្រឹកថ្ងៃទី២៥ មេសា ឆ្នាំ២០២១នេះ បានបន្តធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេស ដែលមានបណ្ណសមធម៌មានសុពលភាពមកពិនិត្យឈ្មោះតាមមូលដ្ឋាន ឃុំ សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួនបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមរបាយការណ៍របស់នាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ចាក់ថា បងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះពិសេសដែលមានប័ណ្ណសមធម៏នៅមានសុពលភាពក្រោយទទួលផលប៉ះបាល់ដោយសារជម្ងឺរាតត្បាតកូវិដ១៩ អញ្ជើញមកពិនិត្យឈ្មោះឲ្យបានត្រឹមត្រូវនៅតាមមូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួនដើម្បីបន្តទទួលសាច់ប្រាក់ឧបឋមពីរាជរដ្ឋាភិបាលក្នុងសកម្មភាពជុំទី៤_លើកទី៣គិចាប់តាំងពីថ្ងៃនេះតទៅ។ ដោយឡែកគ្រួសារដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចពត៏មានខាងលើសូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលខ្លួនស្នាក់អាស្រ័យនោះដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើងដោយសារតែការខុសឈ្មោះឬអត្តសញ្ញាណណាមួយនោះ៕

អត្ថបទ​៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម