Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ម៉ែន សំអន អរគុណ​ចំពោះ​ទឹកចិត្ត​ប្រឹងប្រែង​មិន​ថា​យប់​ថ្ងៃ​របស់​ក្រុមគ្រូពេទ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ ក្នុងពេល​បិទខ្ទប់

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ បាន​បាន​ថ្លែងអំណរគុណ និង​កោត​ស​សើរ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាល​ទូទាំង​រាជធានី​ភ្នំពេញ កងកម្លាំង​ទាំងបី​ប្រភេទ ក្រុមគ្រូពេទ្យ​ទាំងអស់ ជាពិសេស ក្រុមគ្រូពេទ្យ​សម្តេច​តេ​ជោ (TYDA) ដែល​បាន​ខិតខំ​បំពេញភារកិច្ច​យ៉ាង​សស្រាក់សស្រាំ​ទាំង​ថ្ងៃ ទាំងយប់​ហាលភ្លៀង​ហាលខ្យល់​ក្នុងការ​អនុវត្តតាម​បទបញ្ជា​របស់​រដ្ឋាភិបាល នាពេល​lockdown គឺ​ក្នុង​គោលបំណង​កាត់ផ្តាច់​ការចម្លង​នៃ​ព្រឹត្តិការណ៍ ២០​កុម្ភៈ​នេះ​ឲ្យ​អស់ពី​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ខណៈពេល​ដឹកនាំ​ក្រុមការងារ ចុះ​សំណេះសំណាល​និង​នាំ​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ចែកជា​និមិត្តរូប ៣០០​គ្រួសារ លើ​ចំនួន ៣.១៧៣​គ្រួសារ​ដែល​រដ្ឋបាល​ខ​ណ្ឌ​បឹង​កេងកង បានរៀបចំ​ជូន​ដល់​ប្រជាពលរដ្ឋ​អំឡុងពេល​បិទ​ខ្ទប់ ស្ថិតនៅក្នុង​សង្កាត់​អូឡាំពិក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ម្សិល​មុ​ិ​ញ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ដើម្បី​បញ្ចប់​នូវ​ព្រឹត្តិការណ៍ ២០​កុម្ភៈ នេះ​បាន ជោគជ័យ​លុះត្រាតែ​មានការ​ចូលរួម​ពី​សំណាក់​បងប្អូន​គ្រប់ៗ​គ្នា​តាម​អនុសាសន៍​ដ៍​មុ​ឺ​ង​ម៉ាត់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងពេល​lockdowns រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។​

​ឆ្លៀត​ក្នុង​ឪ​កាស​នោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ ពីស​ម្តេច​ទាំង​ទ្វេរ ផ្ញើជូន​បងប្អូន​ប្រកបដោយ​ក្តី​នឹករលឹក និង​បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​អត់ធ​ម្មត់ និង​គោរព​តាម​វិធានការ ៣​ការពារ ៣​កុំ និង​អនុវត្ត​ឲ្យ​បាន​តាម​សេចក្តីសម្រេច​ស្តីពី​វិធាន​ការដែល​ត្រូវអនុវត្ត​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​កូ​វីដ​១៩ និង​កាត់ផ្តាច់​នៃ​ការឆ្លង​នៃ​ព្រឹត្តិការណ៍ ២០ កុម្ភៈ ។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្តទៀត​ថា នៅក្នុង​ដំណាក់កាល​ដ៏​លំបាក​នេះ ក្រោម​ការគិតគូរ​យ៉ាង​យកចិត្ត​ទុក្ខ​ដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​បញ្ចប់​នូវ​ព្រឹត្តិការណ៍ ២០​កុម្ភៈ នេះ​បាន គឺ​ត្រូវ​ទាមទា​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​បងប្អូន​ទាំងអស់គ្នា​តាម​អនុសាសន៍​ដ៍​មុ​ឺ​ង​ម៉ាត់​របស់​សម្តេច​តេ​ជោ ដើម្បី​ឲ្យ​ស្ថានភាព​បិទ​ខ្ទប់​នេះ​វិល​មករក​ស្ថានភាព​ល្អប្រសើ​ដូច​ធម្មតា​វិញ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ថ្លែងអំណរគុណ និង​កោត​ស​សើរ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាល​ទូទាំង​រាជធានី​ភ្នំពេញ កងកម្លាំង​ទាំងបី​ប្រភេទ ក្រុមគ្រូពេទ្យ​ទាំងអស់ ជាពិសេស ក្រុមគ្រូពេទ្យ​សម្តេច​តេ​ជោ (TYDA) ដែល​បាន​ខិតខំ​បំពេញភារកិច្ច​យ៉ាង​សស្រាក់សស្រាំ​ទាំង​ថ្ងៃ ទាំងយប់​ក្នុងការ​អនុវត្តតាម​បទបញ្ជា​របស់​រដ្ឋាភិបាល គឺ​ក្នុង​គោលបំណង​កាត់ផ្តាច់​ការចម្លង​នៃ​ព្រឹត្តិការណ៍ ២០​កុម្ភៈ​នេះ​ឲ្យ​អស់ពី​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម