ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន បួងសួងដល់វិញ្ញាណក្ខន្ធវីរកងទ័ព បុព្វបុរសអ្នកស្នេហាជាតិ ដែលពលីអាយុជីវិតដើម្បីភាពគង់វង្ស នៃបូរណភាពទឹកដី និងសុំសេចក្តីសុខជូនប្រទេសជាតិ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានធ្វើពិធីបួងសួងដល់វិញ្ញាណក្ខន្ធវីរកងទ័ព បុព្វបុរសអ្នកស្នេហាជាតិ ដែលបានពលីអាយុជីវិត ដើម្បីភាពគង់វង្ស នៃបូរណភាពទឹកដី ជាតិមាតុភូមិ ឲ្យទទួលបានសុខសន្ដិភាព ភាពរីកចម្រើន សម្បូរណ៍រុងរឿង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ធ្វើពិធីនេះក្នុងពេលអញ្ជើញថ្វាយគ្រឿងសក្ការៈ និងលេងភ្លេងថ្វាយដល់បារមីព្រះនាងក្រពុំឈូក ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ កាលពីរសៀលថ្ងៃចន្ទ ១៣ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦។

នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពី លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក ហ៊ឹម សុភា រដ្ឋលេខាធិការក្រសួងទេសចរណ៍ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខេត្តក្រចេះ កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ ដោយបានបូជាទៀនធូបផា្កភ្ញី ចំពោះព្រះរតនត្រៃ និងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ និងបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិកាទាំង ៧ សណ្ដាន និងជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព បុព្វបុរសអ្នកស្នេហាជាតិ ដែលបានពលីអាយុជីវិត ដើម្បីភាពគង់វង្ស នៃបូរណភាពទឹកដី ជាតិមាតុភូមិ ឲ្យទទួលបានសុខសន្ដិភាព ភាពរីកចម្រើន សម្បូរណ៍រុងរឿង។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យបវរមហាប្រសើរ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរជ័យដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើនគ្រប់ៗ ព្រះអង្គ និងគ្រប់ៗ គ្នា ជាពិសេសសូមគ្រប់ក្រុមគ្រួសារចៀសផុតពីជំងឺកាចសាហាវ ប្រទេសជាតិជួបតែនឹងសេចក្តីសុខ សេចក្តីចម្រើន មានសុខសន្តិភាព សម្បូរណ៍កសិផល សម្បូរណ៍ទេសចរ ជៀសផុតពីគ្រោះរាំងស្ងួត៕
អត្ថបទ ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


