ព័ត៌មានជាតិ
រដូវប្រមូលផល សណ្ដែកកួរបានតម្លៃខ្ពស់គ្រាន់បើនៅលើទីផ្សារ
នៅរដូវប្រាំងនេះ ដំណាំសណ្ដែកកួរត្រូវបានប្រជាពលរដ្ឋដាំស្ទើរគ្រប់ទីកន្លែង ព្រោះដំណាំនេះមិនត្រូវការទឹកជោកជាំប៉ុន្មាននោះទេ ដែលសំខាន់ គឺត្រូវការស្រោចទឹកដំបូងដែលដំណាំនេះទើបលូតលាស់ប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀតក៏វាមិនចេះរើសដីនោះដែរ ចង់ប្រភេទដីអ្វីក៏ប្រជាកសិករអាចដាំដុះបានទាំងអស់។

លោក រុន សម្បត្តិ ជាប្រជាការពារផង និងជាប្រជាកសិកររស់នៅស្រុកបាណន់ ខេត្តបាត់ដំបង បានរៀបរាប់ថា សព្វថ្ងៃលោកមានដីបន្តិចបន្តួចល្មមដាំដុះដំណាំរួមផ្សំដើម្បីទ្រទ្រង់ក្នុងជីវភាពគ្រួសារ ដោយមិនថាដំណាំអ្វីនោះឡើយ សំខាន់គឺដល់រដូវអ្វីលោកតែងតែព្យាយាម ដាំដុះដំណាំនោះដើម្បីបានផលលក់យកកម្រៃចិញ្ចឹមគ្រួសារ។

លោក សម្បត្តិ បានបន្តថា នៅរដូវនេះ គឺលោកកំពុងដាំសណ្ដែកកួរដោយបច្ចុប្បន្នដល់ពេលដែលត្រូវប្រមូលផលហើយ ប៉ុន្តែលោកមិនចាំបាច់បេះដឹកជញ្ជូនមកដល់ផ្សារក្នុងក្រុងបាត់ដំបងនោះទេ គឺមានម៉ូយទៅយកដល់ផ្ទះដោយគ្រាន់តែយើងបេះ និងវេចខ្ចប់ឲ្យស្អាតរួចទូរសព្ទប្រាប់ទៅម៉ូយ គេនឹងមកដឹកយកផ្ទាល់តែម្ដង។

សព្វថ្ងៃបើទោះបីជាផលសណ្ដែកកួរមិនបានថ្លៃខ្ពស់ប៉ុន្មាន ក៏ប៉ុន្តែវាអាចទប់ទល់បានជាមួយនឹងការចំណាយកម្លាំងពលកម្ម ហើយក៏អាចបានសល់ខ្លះដើម្បីចិញ្ចឹមគ្រួសារ វាជាជាងមិនធ្វើអ្វីសោះ ដោយទុកដីឲ្យទំនេរចោល។ ការដាំដុះនៅលើដីរបស់លោក បើដំណាំអ្វីដែលមានតម្លៃនៅលើទីផ្សារ គឺលោកតែងតែដាំផ្លាស់ប្ដូរគ្នា ដូចជាត្រប់វែង ត្រប់ស្រួយ ម្រះ សណ្ដែកកួរ ននោង ៘ គឺលោកតែងដាំដុះដើម្បីបានលក់នៅលើទីផ្សារ ដោយមិនប្រកាន់ថា ដំណាំអ្វីនោះឡើយ។

អ្នកស្រី សំអាន ជាអាជីវករលក់បន្លែគ្រប់មុខនៅក្នុងផ្សារបឹងឈូកកណ្ដាល ក្រុងបាត់ដំបង បានលើកឡើងថា សព្វថ្ងៃបន្លែស្ទើរគ្រប់មុខ គឺមានម៉ូយយកមកដាក់ឲ្យ ដោយឡែកសណ្ដែកកួរក៏មានគេយកមកឲ្យដូចគ្នា រីឯតម្លៃក្រោយពីលើកយកមកលក់ គឺសណ្ដែកកួរអាចលក់បានក្នុងតម្លៃ ៣.០០០ រៀលក្នុងមួយគីឡូក្រាម បើទោះបីជាចំណេញតិច ប៉ុន្តែយើងលក់ច្រើនមុខដូច្នេះអាចគួបផ្សំគ្នា និងទប់ទល់ទៅលើបន្លែដែលរលួយចោលបាន ព្រោះកន្លែងអ្នកស្រីភាគច្រើនសម្បូរម៉ូយធ្វើម្ហូបការមកទិញយកទៅច្រើនៗដោយសារទីតាំងអ្នកស្រីមានបន្លែសឹងគ្រប់មុខដោយមិនចាំបាច់ដើររកទិញកន្លែងផ្សេងឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


