ព័ត៌មានជាតិ
ប្តីរត់កង់បី ប្រពន្ធកម្មការិនីរោងចក្រ ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ គ្មានរោគសញ្ញា តេស្តចុងក្រោយឆ្លងកូវីដ ១៩
អាជ្ញាធរខេត្តកំពង់ធំ បានប្រកាសវិជ្ជមានកូវីដ ១៩ លើពលរដ្ឋពីរនាក់ជាប្តីប្រពន្ធ ដែលប្តីមុខរបររត់កង់បី និងប្រពន្ធជាកម្មការិនីរោងចក្រ។
បើតាមការឲ្យដឹងរបស់អាជ្ញាធរ ប្តីប្រពន្ធទាំងពីរនាក់នេះប្តីមានឈ្មោះឌឹម សុឃឿន អាយុ ២៦ ឆ្នាំ មុខរបររត់កង់បី និងប្រពន្ធឈ្មោះសួន ឡៃហួរ អាយុ ២០ ឆ្នាំ មុខរបរកម្មការិនីរោងចក្រឌីឡាក់។ ពួកគេទាំងពីររស់នៅបន្ទប់ជួលនៅរាជធានីភ្នំពេញ។
តាមប្រភពអាជ្ញាធរ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ប្តីប្រពន្ធទាំងពីរនាក់បានធ្វើដំណើរមកស្រុកកំណើត ពេលមកដល់ប៉ុស្តិត្រួតពិនិត្យព្រំប្រទល់ខេត្តកំពង់ចាម និងកំពង់ធំ បានជិះគេចប៉ារ៉ាសសមត្ថកិច្ចតាមផ្លូវទឹកឆា។
ពេលមកដល់ផ្ទះ អាជ្ញាធរឃុំបានចុះវាស់កម្តៅ និងឲ្យធ្វើចត្តាឡីស័កនៅផ្ទះភ្លាមៗ។ នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យទ្រៀល។
រយៈពេលធ្វើចត្តាឡីស័ក អ្នកទាំងពីរមិនមានរោគសញ្ញាសង្ស័យនោះទេ ហើយនៅថ្ងៃ ២៤ ខែមេសា គ្រូពេទ្យបានទៅយកសំណាក ទទួលលទ្ធផលវិជ្ជមាននៅថ្ងៃ ២៥ ខែមេសា ឆ្នាំ២០២១ និងត្រូវនាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


