ព័ត៌មានជាតិ
រដ្ឋមន្ត្រីទេសចរណ៍គាំទ្រយុទ្ធនាការ «ខ្មែរត្រូវតែខ្លាំង» ដើម្បីលើកកម្ពស់វិស័យទេសចរណ៍
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានបង្ហាញការគាំទ្រយ៉ាងច្បាស់លាស់ចំពោះយុទ្ធនាការ «ខ្មែរត្រូវតែខ្លាំង» ដែលរៀបចំឡើងដោយវិទ្យាស្ថានស៊ីអ៊ីអូ ក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីទទួលជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានស៊ីអ៊ីអូ ដឹកនាំដោយលោកបណ្ឌិត អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាល និងសហការីសរុបប្រមាណ ៧០នាក់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញវិស័យទេសចរណ៍។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ពីយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួង ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានភាពប្រកួតប្រជែង និងមាននិរន្តរភាព ជាពិសេសការផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញ និងគុណភាពខ្ពស់។

លោកបណ្ឌិត អោម សេងបូរ៉ា បានបង្ហាញពីតួនាទីរបស់វិទ្យាស្ថានស៊ីអ៊ីអូ ក្នុងការរៀបចំស្តង់ដារអាជីវកម្មទេសចរណ៍ និងការកសាងសមត្ថភាពសហគ្រិន តាមរយៈការអប់រំ និងបណ្តុះបណ្តាលជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិតក៏បានស្នើឱ្យមានការពិចារណាចុះអនុស្សរណៈយោគយល់ (MoU) ក្រោមយុទ្ធនាការ «ខ្មែរត្រូវតែខ្លាំង» ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើន និងមាននិរន្តរភាព។ បន្ថែមពីនេះ ភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំកម្មវិធីបណ្តុះបណ្តាល ការស្រាវជ្រាវ និងការចែករំលែកបទពិសោធន៍ ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជំនួបនេះត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យអប់រំ ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យមានការរីកចម្រើនប្រកបដោយប្រសិទ្ធភាពខ្ពស់៕

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


