ព័ត៌មានជាតិ
អភិបាលខេត្តកែប៖ ការរៀបចំសង្ក្រាន្តឆ្នាំនេះ គឺផ្តោតសំខាន់លើការលែងល្បែងប្រជាប្រិយខ្មែរ
លោក សោម ពពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានលើកឡើងថា ការរៀបចំសង្ក្រាន្តឆ្នាំនេះ គឺផ្តោតសំខាន់លើការលែងល្បែងប្រជាប្រិយខ្មែរ សំដៅរួមគ្នារក្សាមរតកប្រពៃណីឱ្យកាន់តែមានភាពរស់រវើក និងគង់វង្សដល់កូនចៅគ្រប់ជំនាន់ក្រោយៗទៀត។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារនៃគណៈកម្មការរៀបចំសង្គ្រាន្តខេត្តកែប កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោក សោម ពពិសិដ្ឋ ក៏បានលើកឡើងបន្ថែមថា ដើម្បីរៀបចំសង្ក្រាន្តឆ្នាំថ្មីនាពេលខាងមុខនេះឱ្យដំណើរការបានដោយរលូន អនុគណៈកម្មការទាំងអស់ត្រូវទទួលអនុវត្តលើភារកិច្ចដែលបានប្រគល់ជូនតាមសេចក្តីសម្រេចលេខ ០១៣/២៦ សសរ ស្តីពីការបង្កើតគណៈកម្មការរៀបចំសង្ក្រាន្តខេត្តកែប ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់លើការរៀបចំសោភណភាព អនាម័យបរិស្ថាន សណ្តាប់ធ្នាប់តាមចំណោតរថយន្ត ការរក្សាសន្តិសុខតាមទីតាំងប្រារព្ធពិធី រួមទាំងទប់ស្កាត់បទល្មើសផ្សេងៗអោយបានល្អប្រសើរ។

កិច្ចប្រជុំនេះ គឺដេីម្បីត្រួតពិនិត្យ និងពិភាក្សា លើការរៀបចំលេងល្បែងប្រជាប្រិយ៍ខ្មែរ និងមានការរៀបសណ្តាប់ធ្នាប់ ឱ្យមានរបៀបរៀបរយនៅតាមសាធារណៈនិង សោភណភាព បរិស្ថាន និងបច្ចេកទេសក្នុង និងក្រៅទីតាំងត្រូវបង្កើនឱ្យមានភាពរីករាយ នៅក្នុងពិធីសង្រ្តាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ និងធានាឱ្យបាននូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិដែលបានមកលេងកម្សាន្តក្នុងខេត្តកែប នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

សូមជម្រាបថា សង្គ្រាន្តនៅខេត្តកែបប្រារព្ធធ្វើ៣ទីតាំង មានសួនច្បារខ្ញុំស្រលាញ់ខេត្តកែប ឆ្នេរអង្គោល និងវត្តភ្នំសរសៀរ សង្គ្រាន្តឆ្នាំនេះក៏មានការប្រគុំតន្ត្រីសម្រាប់រាំលេងកម្សាន្ត និងការរៀបចំជាស្តង់ម្ហូបអាហារ (ជំនួឱ្យមានការលេងបាញ់ទឹកផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់




-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


