Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកែប ដឹកនាំកម្លាំងជួយស្ដារប្រឡាយជាង ៦០០ម៉ែត្រដោយដៃ ដើម្បីតម្រូវការជាក់ស្ដែងរបស់ពលរដ្ឋ

បានផុស

នៅ

លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ បានចុះដោយផ្ទាល់ដឹកនាំកម្លាំងចម្រុះជួយស្ដារប្រឡាយទឹកមួយខ្សែដែលមានប្រវែងជាង ៦០០ម៉ែត្រ ដោយដៃ ដើម្បីដោះស្រាយបញ្ហាការប្រើប្រាស់ទឹកសម្រាប់បម្រើដល់ជីវភាពរស់នៅ និងកសិកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចសហការនេះ មានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប មន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរឃុំ-ភូមិ និងប្រជាពលរដ្ឋសរុបប្រមាណជាង ៥០នាក់ រួមទាំងមន្ត្រីរបានចុះជួយស្តាប្រឡាយដែលត្រូវបានស្ដារឡើងវិញនេះ ស្ថិតក្នុងភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ការចុះជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋដោយផ្ទាល់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងនាមជាអ្នកបម្រើរាស្ត្រដ៏ស្មោះត្រង់។

​លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែបបានគូសបញ្ជាក់ថា ការចូលរួមចំណែកស្ដារប្រឡាយទឹកនេះ មិនត្រឹមតែជាការសម្រាលបន្ទុកក្នុងការបញ្ចេញ និងបញ្ចូលទឹកសម្រាប់កសិកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ចំពោះសុខទុក្ខ និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ដូចពាក្យស្លោកពោលថា «ទីណាមានប្រជាពលរដ្ឋជួបការលំបាក ទីនោះនឹងមានមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះទៅជួយដោះស្រាយជានិច្ច។

សូមជម្រាបថា ​ការងារស្ដារប្រឡាយនេះ បានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានបង្ហាញឱ្យឃើញពីចំណងសាមគ្គីភាពរវាងមន្ត្រី និងប្រជាពលរដ្ឋ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើនក្នុងការរស់នៅរបស់ប្រជាពលរដ្ឋទៅថ្ងៃមុខ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម