Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី ៣ ដាក់គ្រឿងចក្រកាយស្តារប្រឡាយមេ ១ ខ្សែ រំដោះទឹកនារដូវវស្សា

បានផុស

នៅ

កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦​ រដ្ឋបាលសង្កាត់ចោមចៅទី ៣​ ខណ្ឌពោធិ៍សែនជ័យ​ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយមេ ១ ខ្សែ​ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង ២ ដើម្បីរំដោះទឹកជំនន់នារដូវវស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី ៣​ បានឲ្យដឹងថា​ ដោយឃើញប្រឡាយទឹកមេ ១ ខ្សែ ខាងលើ​ ពោរពេញទៅដោយកាកសំណល់​ ស្មៅ​ ប៉ះពាល់ដល់ចរន្តទឹកហូរយឺត​ ងាយជន់លិចនារដូវវស្សា​ ទើបលោក​ ដាក់គ្រឿងកាយស្តារយកកាកសំណល់ទាំងនោះចេញ បើកចរន្តទឹកឲ្យហូរបានលឿន បញ្ចៀសការជន់លិចដោយទឹកភ្លៀង។ ជាមួយគ្នានោះ ក៏មានការចូលរួមពីលោក​ ប៉ាង​ លីដា​ អភិបាលរងខណ្ឌពោធិ៍សែនជ័យ​ និង លោក​ សុទ្ធ​ សុជាតិ ចៅសង្កាត់រងទី ១​ ផងដែរ។

អាជ្ញាធរសង្កាត់ចោមចៅទី ៣ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំបោះសំរាម និងកាកសំណល់ផ្សេងៗ ចូលក្នុងប្រឡាយដែលជាហេតុនាំឲ្យមានការស្ទះចរន្តទឹកហូរ៕
អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម