ព័ត៌មានជាតិ
អតីតពលករធ្វើការនៅប្រទេសកូរ៉េត្រកូល ឡេង ឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារ ដល់ក្រសួងការងារក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
បងប្អូនប្រកូល ឡេង គឺលោកឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកឧកញ៉ា ឡេង និមល ទទួលបានការថ្លែងអំណរគុណកោតសរសើរពីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ បន្ទាប់ពីលោកបន្តឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់យុទ្ធការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កម្ម ករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនៃក្រសួងការងារ។

ក្នុងចំណោមសប្បុរសជនខ្មែរ ដែលមានបេះដូងសប្បុរសដ៏បរិសុទ្ធ ព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះ សុខទុក្ខជនរួមជាតិខ្មែរដូចគ្នា ក៏មានលោកឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកឧកញ៉ា ឡេង និមនល ដែលជានិច្ចកាលតែងតែជួយជនក្រីក្រ និងការគាំទ្រឧបត្ថម្ភដល់រាជរដ្ឋាភិបាលជាបន្តបន្ទាប់។

ប្រធានក្រុមហ៊ុន ណាវ៉ាត្រាខ្នាតយក្ស ឯ.ក លោកឧកញ៉ា ឡេង ប្រុស មានប្រសាសន៍ថា ដោយយើងខ្ញុំអតីតធ្លាប់ជាពលករ កម្មករ យើងខ្ញុំមានសេចក្ដីរីករាយណាស់ដែលមានលទ្ធភាពបរិច្ចាគថវិកានេះ ដើម្បីចូលរួមចំណែកដល់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជួនបងប្អូនកម្មករនិយោជិត នាពេលបច្ចុប្បន្ន។

តាមលិខិតថ្លែងអំណរគុណ ជូនចំពោះ ឧកញ៉ា ឡេង ប្រុស របស់លោក ហេង សួរ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានបញ្ជាក់យ៉ាងដូច្នេះ មន្ត្រីរាជការ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅជូនចំពោះ ឧកញ៉ា ឡេង ប្រុស ដែលបានជួយឧបត្ថម្ភថវិកាចំនួន ៣០ ០០០ (សាមសិបពាន់) ដុល្លារអាមេរិក សម្រាប់ចូលរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងបង្អូនកម្មករនិយោជិត។

ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ សូមសម្តែងការកោតសរសើរដោយស្មោះចំពោះទឹកចិត្តដ៏សប្បុរសធម៌ និងមនសិការស្នេហាជាតិរបស់ឧកញ៉ា ឡេង ប្រុស ដែលតែងតែជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល គ្រប់កាលៈទេសៈបានយ៉ាងទាន់ពេលវេលា។

សូមបញ្ជាក់ថា លទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ ជូនបងប្អូនកម្ម ករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ថ្ងៃទី២៥ ដល់ថ្ងៃ២៨ ខែមេសា ឆ្នាំ២០២១ របស់ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចំនួន ៩ ៩១១នាក់ ក្នុងនោះក៏មានជនបរទេសចំនួន ៤៧៥នាក់ផងដែរ៕




-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


