ព័ត៌មានជាតិ
អ្នកឧកញ៉ា គិត ម៉េង ប្រគល់ថវិកា៥ម៉ឺនដុល្លារ ឱ្យរដ្ឋបាលរាជធានីភ្នំពេញ បង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩
ថវិកាចំនួន៥ម៉ឺនដុល្លារ ដែលជាថវិការបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal group និង ជា ប្រធានក្រុមប្រឹក្សាធនាគារ Wing បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចាត់ចែង ក្នុងការងារ បង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ ស្របពេលដែលសប្បុរសជននានាបានជួយឧបត្ថមមកសាលារាជធានីភ្នំពេញជាបន្តបន្ទាប់ ទាំងសម្ភារៈនិងស្បៀងអាហារនោះ។

ពិធីប្រគល់និងទទួលថវិកាខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ មេសា នៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងអ្នកឧកញ៉ា គិត ម៉េង។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក្នុងឱកាសនោះបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកឧកញ៉ា គិត ម៉េង ដែលតែងបានជួយមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនបន្តដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ពិសេសតំណាក់កាលដែលរាជធានីភ្នំពេញកំពុងប្រឈមនិងជម្ងឺរាតត្បាតកូវីដ-១៩ ដែលត្រូវការជួយសង្គ្រោះ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា ចំពោះការចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រនិងកម្មករ កម្មការិនីរោងចក្រ នៅក្នុងតំបន់បិទខ្ទប់ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការសហការជាមួយកងទ័ពជើងគោក បាននិងកំពុងដឹកជញ្ជូនស្បៀងអាហារនិងចែកអំណោយជូនប្រជាពលរដ្ឋជាប្រចាំ ដោយគិតមកដល់ពេលនេះ មានចំនួនរាប់ម៉ឺនគ្រួសារហើយ ដែលអំណោយទាំងនេះ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លោកឃួង ស្រេងបន្តថា រាជធានភ្នំពេញពេលនេះ កំពុងអនុវត្តវិធានការបិទខ្ទប់នៅតំបន់លឿងទុំនិងតំបន់ក្រហម ។ចំពោះតំបន់លឿងទុំ អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចរបស់យើងបានកំពុងបិទ ការចេញចូលយ៉ាងម៉ឺងម៉ាត់ ហើយចំពោះតំបន់ក្រហមគឺមិនអនុញ្ញតអោយចេញ ចូល១០០ភាគរយតែម្តង ដើម្បីកាត់ផ្តាច់អោយបានការរីករាលដាលជម្ងឺកូវីដ-១៩៕ អត្ថបទ៖ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


