ព័ត៌មានជាតិ
មន្ត្រីវប្បធម៌កំពង់ឆ្នាំង ចុះស្រង់ទិន្នន័យ “ព្រះវិហារបុរាណ” វត្តយុគន្ធរ ដើម្បីអភិរក្សបេតិកភណ្ឌជាតិ
មន្ត្រីការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ បានចុះស្រង់ទិន្នន័យ ដើម្បីរៀបចំសាលកបត្របញ្ជាក់អត្តសញ្ញាណព្រះវិហារបុរាណ នៅ វត្តយុគន្ធរ ស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ការចុះស្រង់ទិន្នន័យ ដឹកនាំដោយ លោក សិត ស អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្ត្រីនគរបាលបេតិកភណ្ឌ មន្ត្រី និងមន្ត្រីកិច្ចសន្យា នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។ ការងារនេះក៏មានការនិមន្ត និងមានការឯកភាពយល់ព្រម និងការគាំទ្រពីព្រះចៅអធិការវត្តផងដែរ។


គួរបញ្ជាក់ថា វត្តយុគន្ធរ ជាវត្តបុរាណដ៏សំខាន់មួយនៅតាមបណ្តោយបឹងទន្លេសាប ដែលមានព្រះវិហារកសាងតាំងពីឆ្នាំ១៩៣៣។ ព្រះវិហារនេះ មានរាងតូចច្រឡឹង ប៉ុន្តែសម្បូរទៅដោយក្បាច់លម្អស្ថាបត្យកម្មបែបបុរាណ ចាប់ពីខឿនក្រោម រហូតដល់កំពូលដំបូល ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ និងសិល្បៈខ្មែរយ៉ាងច្បាស់លាស់។
ការចុះស្រង់ទិន្នន័យ និងរៀបចំសាលកបត្របញ្ជាក់អត្តសញ្ញាណនេះ គឺជាជំហានសំខាន់មួយ ក្នុងការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ឱ្យបានគង់វង្សសម្រាប់ជំនាន់ក្រោយ៕










-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


