ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៣មុឺនបណ្ណ ជូនប្រជាពលរដ្ឋចំនួន ៥២ភូមិ
ប្រជាពលរដ្ឋ ចំនួន ៥២ភូមិ ក្នុងឃុំចំនួន៨ ទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពី រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ប្រព្រឹត្តទៅក្រោមអធិបតី លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល

កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងបរិវេណ សាលាស្រុកពញាឮ អាជ្ញាធរខេត្តកណ្ដាលបានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៥២ភូមិ សរុបចំនួន ៣៧,៥០៩ បណ្ណ ស្ថិតក្នុងឃុំចំនួន៨ រួមមាន៖ ឃុំភ្នំបាត ឃុំជ្រៃលាស់ ឃុំឃ្លាំង ឃុំវិហារលួង ឃុំផ្សារដែក ឃុំកំពង់លួង ឃុំកោះចិន និងឃុំទំនប់ធំ។

លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ស្រុកពញាឮ គឺជាស្រុកទី៧ ក្នុងចំណោមក្រុង-ស្រុកទាំង១៣ របស់ខេត្តកណ្តាល ដែលបានបញ្ចប់ការងារចុះបញ្ជី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាប្រព័ន្ធ ព្រមទាំងបានណែនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចំពោះភារកិច្ចចំពោះមុខបន្ទាប់ពីការវាស់វែងដីធ្លីជាប្រព័ន្ធដែលបានបញ្ចប់នេះទៅ ត្រូវខិតខំផលិតប័ណ្ណកម្មសិទ្ធិ ហើយប័ណ្ណដែលបានផលិតរួច ត្រូវតែខិតខំប្រគល់ឱ្យដល់ដៃប្រជាពលរដ្ឋបានគ្រប់ៗគ្នា។ ករណីក្បាលដីមានទំនាស់ ដែលមិនអាចចុះបញ្ជីដីធ្លីជាប្រព័ន្ធ សូមរដ្ឋបាលស្រុក ញែកបញ្ហាទំនាស់ កំណត់អាទិភាពដោះស្រាយទំនាស់ ដោយគិតលើ ក្បាលដីទំនាស់ដែលពាក់ព័ន្ធប្រជាពលរដ្ឋមានចំនួនច្រើន។ ចំពោះក្បាលដីពាក់ព័ន្ធដីសាធារណៈរបស់រដ្ឋ នឹងត្រូវដាក់ប្រជុំពិនិត្យដោះ ស្រាយជាមួយស្ថាប័នជំនាញ មួយវិញទៀតករណីក្បាលដីដែលម្ចាស់មិនបានចូលរួមក្នុងដំណាក់កាលវាស់វែងចុះបញ្ជីដីធ្លីជាប្រព័ន្ធ សូមអាជ្ញាធរមូលដ្ឋានព្យាយាមស្វែងរកម្ចាស់ក្បាលដី និងណែនាំ ម្ចាស់ដីទៅចុះបញ្ជីដីធ្លីតាមលក្ខណៈដាច់ដោយដុំ។

លោកអភិបាលខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវទទួលបានប័ណ្ណកម្មសិទ្ធិ សូមអញ្ជើញមកទទួលយកឱ្យបានគ្រប់គ្នា និងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិរួចហើយ នៅពេលមានការសាងសង់សំណង់ផ្សេងៗ ត្រូវសុំច្បាប់សាងសង់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ហាញពីភាពស៊ីវិល័យ និងការគោរពច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ច ត្រូវពន្លឿន និងសម្រួលនីតិវិធីផ្តល់សេវាសាងសង់ជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងឆាប់រហ័សជូនពួកគាត់។



ជាមួយគ្នាផងដែរ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពវិជ្ជាជីវៈការងាររបស់ខ្លួន ដោយមិនត្រូវផ្សព្វផ្សាយព័ត៌មានខុស ឬ សង្ស័យដោយគ្មានមូលដ្ឋានច្បាស់លាស់ពាក់ព័ន្ធការសាងសង់នានារបស់ប្រជាពលរដ្ឋឡើយ ហើយត្រូវស្រាវជ្រាវឱ្យបានច្បាស់លាស់មុននឹងចុះផ្សាយ ដើម្បីរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួនជាអ្នកសារព័ត៌មាន និងម្ចាស់សំណង់ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


