ព័ត៌មានជាតិ
មណ្ឌលកម្សាន្តជាង៤០កន្លែងនៅក្រុងសៀមរាប បានផ្អាកអាជីវកម្មជាបណ្តោះអាសន្ន
ខេត្តសៀមរាប៖ មណ្ឌលកម្សាន្តជាង៤០កន្លែងនៅក្រុងសៀមរាប បានផ្អាកអាជីវកម្មបណ្តោះអាសន្ន ដើម្បីរួមគ្នាទប់ស្កាត់កូវីដ-១៩ ក្នុងសភាពការណ៍ថ្មី ( ៣វិច្ឆិកា )។

មណ្ឌលកម្សាន្តដែលសំដៅទៅលើរង្គសាល បៀរហ្គាឌិន ខេធីវី និង ឌីស្កូតេក ត្រូវបានបិទទ្វារផ្អាកអាជីវកម្មជាបណ្តោះអាសន្នទាំងអស់នៅក្រុងសៀមរាប។ នេះបើយោងតាមលទ្ធផល នៃការចុះឃ្លាំមើលរបស់ប្រធានមន្ទីរទេសចរណ៍ និងសហការីនារាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីមានកិច្ចប្រជុំរវាងអាជ្ញាធរខេត្ត ជាមួយប្រតិបត្តិករពាក់ព័ន្ធ កាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីទប់ស្កាត់រលកទី២ នៃការចម្លងវារ៉ុសជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ( កូវីដ-១៩ )។
ការផ្អាកអាជីវកម្មក្លឹបកម្សាន្តនេះ គឺជាការគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់នៃប្រមុខរាជរដ្ឋាភិបាល និងយោងតាមការណែនាំរបស់ក្រសួងទេសចរណ៍ រួមទាំងវិធានការដ៏ម៉ឺងម៉ាត់របស់ក្រសួងសុខាភិបាល ដែលជាចំណាត់ការថ្មី ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា។ ជាមួយលទ្ធផលនៃការឃ្លាំមើលនោះ លោកប្រធានមន្ទីរទេសចរណ៍វាយតម្លៃថា ជាស្ថានភាពមួយ ដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីការចូលរួមរបស់ម្ចាស់ក្លឹបកំសាន្តដែលមានក្នុងក្រុងសៀមរាបប្រមាណជាង៤០កន្លែង ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពក្នុងវិស័យទេសចរណ៍ ដែលជាវិស័យងាយបង្កហានិភ័យ។

លោកក៏បញ្ជាក់ដែរថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកានេះ ខេត្តសៀមរាបបានផ្សព្វផ្សាយនិងដាក់ឲ្យអនុវត្តភ្លាមៗ នូវសេចក្តីជូនដំណឹងរបស់ក្រសួងជំនាញ ក្រោមការចេញបទបញ្ជាដោយគណៈបញ្ជាការឯកភាពខេត្ត និងមានវត្តមាន លោកអភិបាលរងខេត្ត១រូប ទទួលបន្ទុកលើកិច្ចប្រតិបត្តិការនេះ។
ក្នុងបទសម្ភាសន៍ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរវាងអាជ្ញាធរខេត្ត ជាមួយម្ចាស់មណ្ឌលកម្សាន្តនានា អាជ្ញាធរខេត្តបានព្រមានថា ម្ចាស់ក្លឹបកម្សាន្តណាមួយដែលមិនអនុវត្តតាមវិធានការផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មីទេនោះ នឹងត្រូវប្រឈមចំពោះការបញ្ឈប់អាជីវកម្មស្ថាពរ នឹងដកហូតអាជ្ញាបណ្ណអាជីវកម្មផងដែរ។
លោក ពៅ ពិសិដ្ឋ បានលើកឡើងនៅក្នុងកិច្ចប្រជុំនោះថា អាជ្ញាធរខេត្ត ពិតជាមិនចង់ឃើញការដេកលក់នៃវិស័យទេសចរណ៍នោះទេ ក៏ប៉ុន្តែក្នុងកាលៈទេសៈនេះ គឺតម្រូវឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ដែលរាជរដ្ឋាភិបាលកំពុងមានការព្រួយបារម្ភ។ យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តសៀមរាបសង្ឃឹមថា ចាប់ពីពេលនេះទៅ ពុំមានក្លឹបកម្សាន្តណាមួយ បំពានបម្រាមបណ្តោះអាសន្ននេះឡើយ ហើយក៏មានជំនឿដែរថា ប្រតិបត្តិករ ម្ចាស់ក្លឹបកម្សាន្តទាំងអស់ ពិតជាព្រមយល់ នឹងការអនុវត្តប្រកបដោយភាពស្មោះត្រង់ មិនធ្វើឲ្យមណ្ឌលកំសាន្តរបស់ខ្លួន ក្លាយជាមណ្ឌលចម្លងកូវីដ-១៩ បង្កឲ្យមានហានីភ័យក្នុងសហគមន៍នោះឡើយ៕
អត្ថបទ៖ គឿនវេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


