ព័ត៌មានជាតិ
លោក វង សូត អំពាវនាវពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់ សម្ដេចតេជោ ហ៊ុន សែន
លោក វង សូត ថ្លែងនូវការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន គឺ ៣ កុំ ៣ ការពារ តែម្ដង ដើម្បីរួមគ្នាអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល គឺក្នុងគោលបំណងកាត់ផ្តាច់ការចម្លង នៃព្រឹត្តិការណ៍ ២០ កុម្ភៈ នេះឲ្យអស់ពីទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្លែងបែបនេះ ខណៈអញ្ជើញចុះផ្សព្វផ្សាយវិធានការ បង្ការ និង ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដល់អាជ្ញាធរស្រុក ឃុំ កាលម្សិលមិញ ដោយបាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួន ប្រគល់ជូនអាជ្ញាធរស្រុកពញាក្រែក ទុកសម្រាប់ប្រើប្រាស់តាមការចាំបាច់។

លោករដ្ឋមន្ត្រី បានថ្លែងថា បច្ចុប្បន្នតំបន់ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ចូលជាតំបន់ប្រឈមខ្លាំង គឺនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈក្រុងព្រះសីហនុ ក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនណាស់ដែរ។ ដូចនេះ បងប្អូន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលាដោយអនុវត្តឲ្យបាននូវវិធានសុខាភិបាល ពិសេសអនុសាសន៍របស់ សម្តេចតេជោ ៣ កុំ ៣ ការពារតែម្ដង ពីព្រោះថា គិតមកត្រឹមថ្ងៃនេះ ជំងឺដ៏កាចសាហាវកូវីដ-១៩នេះ បានផ្តាច់អាយុជីវិតពលរដ្ឋខ្មែរជិត ១០០ នាក់ និង ឆ្លងជាង ១ ម៉ឺននាក់ហើយ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរថា ចំពោះថវិកា នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ វិញ បើទោះបីជាអ្នកទទួលផល មិនទាន់បានទៅបើកប្រាក់របស់ខ្លួននៅពេលនេះក្តី ក៏ថវិកាទាំងនោះ មិនបានបាត់បង់ទៅណាដែរ ពោលគឺ ថវិកាទាំងនោះ នឹងបន្តនៅក្នុងគណនេយ្យរបស់ខ្លួន ដែលបងប្អូន នឹងអាចទៅបើកនាពេលក្រោយទៀតបានគ្រប់ពេលវេលាទាំងអស់៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


