Connect with us

ព័ត៌មានជាតិ

បង្ក្រាបមុខសញ្ញាសង្ស័យអាយុ១៨ឆ្នា ដកហូតថ្នាំញៀន ជាង៦០កញ្ចប់

បានផុស

នៅ

កំពង់ស្ពឺ៖ នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ១នាក់ ដកហូតថ្នាំញៀន ជាង៦០កញ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ១នាក់ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង០០នាទី នៅចំណុចភូមិដីក្រហម ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះ ស៊ីម នុត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដីក្រហម ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន  ៦៣កញ្ចប់តូច។

ចំពោះករណីនេះការិយាល័យជំនាញខេត្តកំពង់ស្ពឺ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម