សន្តិសុខសង្គម
ឆាបឆេះផ្ទះប្រជាពលរដ្ឋជាប់មាត់ទន្លេ ក្នុងសង្កាត់ស្វាយប៉ាក បង្កខូចខាតសរុបចំនួន ២១ខ្នង (០១ខ្នងរោលជញ្ជាំង)
ផ្ទះឈើប្រក់ស័ង្កសីចំនួន ២០ខ្នង ត្រូវបានអណ្តាតភ្លើង ឆេះអស់ទាំងស្រុងរួមសម្ភារៈខាងក្នុងផ្ទះ សំណាងមិនមានបង្កអោយនរណារងរបួស។ ករណីឆាបឆេះដ៏ធំនេះដែរបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុងមាត់ទន្លេ ក្រុម៣ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលរស់នៅជិតខាង បានអោយដឹងថា មុនពេលកើតមានការភ្ញាក់ផ្អើល ពួកគាត់បានឮសំឡេងផ្ទុះ សង្ស័យឆ្លងចរន្តអគ្គិភ័យ ។ ភ្លាមៗនោះ ស្រាប់តែគេឃើញមានផ្សែងខ្មៅហុយឡើងលើមេឃ និងមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ចាប់ផ្តើមឆាបឆេះយ៉ាងលឿនទៅលើផ្ទះកើតហេតុ ។ ខណៈនោះពលរដ្ឋ បានប្រញាប់ប្រញាល់យកទុយោទឹកមកជួយបាញ់ ដើម្បីទប់ស្កាត់ភ្លើង កុំអោយរាលដាលទៅផ្ទះអ្នកជិតខាង ប៉ុន្តែទប់មិនឈ្នះ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច និងឡានទឹកភ្លាមៗ ។


ក្រោយពេលទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានមកដល់កន្លែងកើតហេតុជាបន្តបន្ទាប់ ហើយបានអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយមានការចូលរួមជួយសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន ជាមួយយ៉ាងសកម្ម ។
អាជ្ញាធរបានបញ្ជាក់ថា ដោយសារតែ ផ្លូវតូចចង្អៀត និងមានខ្យល់ខ្លាំង ដែលធ្វើឱ្យអណ្តាតភ្លើងឆ្លងរាលដាលយ៉ាងឆាប់រហ័សបែបនេះ។


អគ្គិភ័យបានបង្កខូចខាតផ្ទះឈើប្រក់ស័ង្កសី អស់ទាំងស្រុងចំនួន ២០ខ្នង និង ១ខ្នងរោលជញ្ជាំងដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៩គ្រឿង និងរថយន្តជំនួយរបស់សាលាខណ្ឌឬស្សីកែវ ចំនួន ០១គ្រឿង រួមនឹងកាណូតរបស់ក្រុមវិហារចាស់គីឡូ៩ ចំនួន០២គ្រឿង , រថយន្តរបស់ទីក្រុងជ្រោយចង្វារ OCIC ចំនួន០៣គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ ៕ អត្ថបទ ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


