Connect with us

ព័ត៌មានជាតិ

ករណីអស់លទ្ធភាពបង់ភាគទាន តើត្រូវធ្វើដូចម្ដេច ដើម្បីជៀសវាងបាត់បង់សិទ្ធិជាសមាជិក ប.ស.ស.?

បានផុស

នៅ

សមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប​.​ស​.​ស) ដែល​បង់​ភាគទាន​យឺតយ៉ាវ​ ឬ​ភ្លេច​បង់​ភាគទាន ​អាច​នឹងត្រូវ​ប្រឈមមុខ​នឹង​ការ​ផាក​ពិន័យ​ទៅតាម​នីតិវិធី​ច្បាប់​ប្រសិនបើ ​ប​.​ស​.​ស​. ជូនដំណឹង​ ឬ​ផ្ញើ​សារ​ប្រាប់​ហើយ​នៅតែ​មិន​ព្រម​បង់​ទៀត​នោះ។ តើត្រូវធ្វើដូចម្តេច ក្នុងករណីអស់លទ្ធភាពបង់ភាគទាន?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចែករំលែកលើបណ្តាញសង្គមរបស់ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ត្រូវអនុវត្ត ដូចខាងក្រោម៖

ក្នុងករណីសមាជិក ប.ស.ស. (បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) អស់លទ្ធភាពបង់ភាគទាន ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬតាមរយៈកម្មវិធីទូរសព្ទដៃ ប.ស.ស. (NSSF Member APP) អំពីការខកខាននេះមក ប.ស.ស. ដោយត្រូវមានហេតុផលសមរម្យ។  

ក្នុងករណីសមាជិក ប.ស.ស. មិនបានជូនដំណឹងមក ប.ស.ស. នោះត្រូវបានចាត់ទុកថា សាមីខ្លួនស្ម័គ្រចិត្តបោះបង់សិទ្ធិចូលរួមក្នុងរបបសន្តិសុខសង្គមតាមរបបភាគទានដោយស្ម័គ្រចិត្ត។

បេឡាជាតិរបបសន្តិសុខសង្គម បានបញ្ជាក់ទៀតថា រយៈពេលនៃការខកខានបង់ភាគទាន គឺមិនត្រូវលើសពី ៦(ប្រាំមួយ) ខែជាដាច់ខាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម