Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្ដាល ចុះត្រួតពិនិត្យនិងបិទសៀល (Seal) ឡើងវិញ លើទីតាំងក្រុមហ៊ុន និងកាស៊ីណូ៣កន្លែងនៅស្រុកលើកដែក

បានផុស

នៅ

លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះខេត្ត រួមមាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំង និងធ្វើការបិទសៀល (Seal) ឡើងវិញ នៅលើទីតាំងក្រុមហ៊ុន និងកាស៊ីណូចំនួន ០៣កន្លែង ស្ថិតក្នុងស្រុកលើកដែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងទាំង ០៣កន្លែង ដែលក្រុមការងារចម្រុះចុះពិនិត្យ និងបិទសៀលឡើងវិញនោះ រួមមាន៖ កាស៊ីណូ ដាយ អឹមិនស្តូន (Diamond Stone),  កាស៊ីណូ ស្តារ ស្តេត (Star State) ,ក្រុមហ៊ុន ខេអេសប៊ីភី មេនេចម៉ិន ឯ.ក (KSBP Management Co., Ltd) ដោយទីតាំងទាំងនេះ សុទ្ធតែមានទីតាំងស្ថិតនៅក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។

នៅក្នុងការចុះពិនិត្យផ្ទាល់នេះ ក្រុមការងារចម្រុះបានរកឃើញថា ស្លាកសៀល (Seal) បិទផ្សាភ្ជាប់ទីតាំងកាលពីពេលមុន មានសភាពរហែក និងរបកមួយចំនួន ដែលការខូចខាតនេះគឺបណ្តាលមកពីកត្តាធម្មជាតិ (ភ្លៀង និងខ្យល់)។ ក្រៅពីបញ្ហារបកសៀលនេះ ស្ថានភាពទូទៅនៅជុំវិញ និងនៅក្នុងទីតាំងទាំងនោះ ពុំមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ ឬមានការប៉ះពាល់ដោយចេតណាមកពីមនុស្សនោះឡើយ។

ផ្អែកលើការពិនិត្យជាក់ស្តែងនេះ ក្រុមការងារចម្រុះបានសម្រេចធ្វើកំណត់ហេតុផ្លូវការ និងដំណើរការបិទសៀលជាលើកទី២ ឡើងវិញភ្លាមៗ ចំពោះចំណុចណាដែលមានការរហែក និងរបក ដើម្បីធានាបាននូវការគ្រប់គ្រងទីតាំង និងអនុវត្តទៅតាមនីតិវិធីច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម