Connect with us

ព័ត៌មានជាតិ

សារមន្ទីរ3D បង្ហាញ​ពី​អរិយធម៌​អង្គរ​នឹង​បើក​ដំណើរ​ការ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​​​នៅ​ខេត្ត​សៀមរាប

បានផុស

នៅ

​នាយិកា​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Legendary Entertainment and Culture Group លោកស្រី Anne Zhao បាន​ជម្រាប​ជូន​នាយករដ្ឋមន្ត្រី​កម្ពុជា​ពី​គម្រោង​បើក​ជា​ផ្លូវ​ការ​នូវ​សារមន្ទីរ​ Immersive Angkor ដែល​ជា​សារមន្ទីរ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​នាំ​អ្នក​ទស្សនា​ទៅ​ក្នុង​ពិភព​ 3D នៃ​អរិយធម៌​អង្គរ​ ដែល​នឹង​អាច​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ចុង​ឆ្នាំ​២០២៦​ ឬ​ដើម​ឆ្នាំ​២០២៧​ខាង​មុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Anne Zhao បាន​បញ្ជាក់​ក្នុង​ជំនួប​ជាមួយ​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ​នា​ទីក្រុង​សៀងហៃ​ថា Immersive Angkor នៅ​ខេត្ត​សៀមរាប​នឹង​ក្លាយ​ជា​គម្រោង​ទាក់ទាញ​ទេសចរ​ដ៏​លេច​ធ្លោ​មួយ​នៅ​កម្ពុជា​ ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​អរិយធម៌​របស់​កម្ពុជា​ទៅ​កាន់​ពិភព​លោក​ផង​ដែរ​។

​​ក្នុង​ជំនួប​នោះ​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​មក​បណ្ដាក់​ទុន​នៅ​ខេត្ត​សៀមរាប​របស់​ក្រុមហ៊ុន Legendary Entertainment and Culture ក៏​ដូច​ជា​ការ​រួម​ចំណែក​ជួយ​ផ្សព្វផ្សាយ​ទេសចរណ៍ និង​អរិយធម៌​កម្ពុជា​ទៅ​កាន់​ពិភព​លោក​។ សម្ដេច​បាន​បង្ហាញ​ការ​គាំទ្រ​ដោយ​ថា​កន្លង​មក​សម្ដេច​បាន​ប្រគល់​ភារកិច្ច​ទៅ​ឱ្យ​ក្រសួង​ទេសចរណ៍ និង​ក្រសួង​វប្បធម៌ ក្នុង​ការ​បង្កើត​សកម្មភាព​ចម្រុះ​បន្ថែម​នៃ​ទេសចរណ៍​មក​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​ឡើង​។


សារមន្ទីរ​ Immersive Angkor គឺ​ជា​សារមន្ទីរ​ដែល​បង្កើត​រូបភាព​និមិត្ត​ដែល​មាន​មុំ​៣៦០​ដឺក្រេ និង​ទម្រង់​ 3D ផ្សេង​ទៀត​ដែល​ផ្ដល់​រូបភាព​ថ្មី​ដល់​អ្នក​ទស្សនា​សារមន្ទីរ​។ កាល​ពី​ឆ្នាំ​២០២១ ដោយ​មាន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក្រុម​ហ៊ុន​នេះ​បាន​ប្រើប្រាស់​ Drone សម្រាប់​ស្កេន​កម្រិត​ធំ​ និង​បច្ចេកវិទ្យា​ដែល​ផ្ដល់​រូបភាព​ច្បាស់​កម្រិត​ខ្ពស់​ថត​ស្កេន​លើ​ប្រាសាទ​អង្គរ​ ​ទាំង​មូល ដែល​ពី​ដំបូង​គ្រោង​បើក​ដំណើរ​ការ​នៅ​ឆ្នាំ​២០២២ តែ​ត្រូវ​បាន​ពន្យារ​ពេល​ដល់​បច្ចុប្បន្ន​ដោយ​សារ​បញ្ហា​នៃ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩៕

អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍ ​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម