Connect with us

ព័ត៌មានជាតិ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ពីគន្លឹះការពារខ្លួនពីក្រុមឆបោក Online Scams

បានផុស

នៅ

ក្រោយពីមើលឃើញពីសកម្មភាពគ្រប់វិធីសាស្ដ្ររបស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scame) ក្នុងសម័យទំនើបឌីជីថល​ ដែលកំពុងប្រើនៅលើបណ្ដាញសង្គមដើម្បីអូសទាញប្រជាពលរដ្ឋឲ្យធ្លាក់ចូលក្នុងអន្ទាក់ នាយកដ្ឋានប្រឆាំងបទល្មើសប្រឆាំងបច្ចេកវិទ្យានៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រាប់ពីគន្លឹះខ្លះៗដើម្បីការពារខ្លួនដើម្បីចៀសវាងលុងខ្លួនចាញ់បោកឆបោកទាំងនេះ។

បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រុមជនល្មើសជារឿយៗតែងតែប្រើប្រាស់រូបភាពល្បួងលួងលោមផ្សេងៗ ដូចជា ការងារងាយស្រួល ចំណូលខ្ពស់ហួសពីការពិត ក្នុងបំណងបោកបញ្ឆោត ឬបង្ខាំងជនរងគ្រោះឱ្យធ្វើការខុសច្បាប់។

ក្នុងន័យនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ពីវិធីសាស្ត្រការពារខ្លួនពីការបោកប្រាស់ដូចជា កុំជឿការផ្សព្វផ្សាយការងារអនឡាញណាដែលសន្យាផ្តល់ចំណូលខ្ពស់ហួសហេតុ តែគ្មានលក្ខខណ្ឌការងារច្បាស់លាស់។ កុំប្រញាប់ផ្តល់ព័ត៌មានផ្ទាល់ខ្លួន មិនត្រូវផ្ញើអត្តសញ្ញាណបណ្ណ លេខគណនី ឬទិន្នន័យសម្ងាត់ឱ្យទៅអ្នកដែលមិនស្គាល់អត្តសញ្ញាណឡើយ។

ត្រូវស្រាវជ្រាវប្រភព៖ ពិនិត្យមើលច្បាប់អនុញ្ញាត និងអត្តសញ្ញាណក្រុមហ៊ុនពិតប្រាកដមុនសម្រេចចិត្តចុះឈ្មោះ។

ត្រូវដឹងសញ្ញាព្រមាន៖ ប្រសិនបើតម្រូវឱ្យបង់ប្រាក់កក់ ឬលុយសេវាផ្សេងៗមុនចូលធ្វើការ នោះជាល្បិចបោកប្រាស់ហើយ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឲ្យពលរដ្ឋ Share ចែករំលែកគន្លឹះការពារខ្លួនទាំងនេះបន្តទៅកាន់សហគមន៍ ក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីកុំឱ្យពួកគាត់ធ្លាក់ក្នុងអន្ទាក់អូសទាញរបស់ក្រុមឧក្រិដ្ឋជន ដើម្បីរួមគ្នាលុបបំបាត់បទល្មើសបច្ចេកវិទ្យា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម