Connect with us

ព័ត៌មានជាតិ

ជនរងគ្រោះ ៤ នាក់ទៀត​បាន​ស្លាប់ដោយកូវីដ ១៩

បានផុស

នៅ

​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់មាន​អ្នកជំងឺ ០៤ នាក់ទៀត បាន​ស្លាប់ដោយសារកូវីដ ១៩។ ការស្លាប់ថ្មីនេះ ធ្វើ​ឲ្យ​សរុប​ជនរងគ្រោះស្លាប់​បានកើនដល់ ១១៤ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយៈពេលចុងក្រោយនេះ កម្ពុជា​កើនចំនួនអ្នក​ឆ្លងកូវីដ​ក្នុង​តួលេខ​គួរ​ឲ្យ​បារម្ភ ខណៈ​ចំនួន​អ្នក​ស្លាប់បាន​បន្ត​កើត​មាន​​តាំងពីការ​ផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ។

ប្រមុខរដ្ឋាភិបាលកម្ពុជា បានហៅស្ថានភាព​ពេលនេះជាជ្រោះមរណៈ ដែលពលរដ្ឋគ្រប់គ្នា​ត្រូវ​ចូលរួម ដើម្បីប្រយុទ្ធ​យកឈ្នះ​មេរោគ​គ្មានស្រមោលនេះ។

គួរ​បញ្ជាក់ថា កម្ពុជានៅថ្ងៃនេះបានប្រកាស​បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៥០នាក់ និង​ជាសះស្បើយ ៧៣៩នាក់ និងស្លាប់ចំនួន៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងសរុបចំនួន ១៧ ៦២១ នាក់ អ្នកជាសះស្បើយ ៦ ៨៤៣ នាក់ និងអ្នកស្លាប់ ១១៤ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម