ព័ត៌មានជាតិ
ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ជិត ៣ ពាន់នាក់ នៅខណ្ឌព្រែកព្នៅ
សមាជិក-សមាជិកាគណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅថ្មី ចំនួនជិត ៣ ០០០ រូប មកពីសង្កាត់ទាំង ៥ ត្រូវបានប្រកាសបញ្ចូលជាសមាជិក កាលពីព្រឹកថ្ងៃទី ២៦ កក្កដានេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា , ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នៅខណ្ឌព្រែកព្នៅ។


នាឱកាសនោះ លោក ឃួង ស្រេង មានប្រសាសន៍លើកឡើងពីវីរភាពរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និង ប្រជាជន ឱ្យរួចផុតពីសេចក្តីស្លាប់ និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ ឱ្យមានការអភិវឌ្ឍប្រទេសជាតិរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ និងមានចក្ខុវិស័យធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

លោក ឃួង ស្រេង បន្តថា គណបក្សប្រជាជនកម្ពុជា តែងតែដើរជួរមុខក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ ជាក់ស្តែង ខណៈប្រទេសកម្ពុជា កំពុងប្រឈមជាមួយជំងឺ covid-19 រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ រហូតទប់ស្កាត់នូវការរាតត្បាតជំងឺដ៏សាហាវនេះបានជោគជ័យ និងធ្វើឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងពិភពលោក។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនរត់ចោលប្រជាពលរដ្ឋឡើយ ពោលគឺមានសុខរួមសុខ មានទុក្ខរួមទុក្ខជាមួយប្រជាពលរដ្ឋ។ សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋជឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតឈ្នះភ្លូកទឹកភ្លូកដីកាលពីឆ្នាំ ២០២៣ កន្លងមកនេះ។

លោកបន្តថា «ការសម្រេចចិត្តរបស់ បងប្អូន ក្មួយៗ នាពេលនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារតែក្មួយៗ បានមើលឃើញពីការយកចិត្តទុកដាក់ និង ការលះបង់ដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាព និង ការអភិវឌ្ឍជាតិ»។ លោកសូមឱ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត ១ សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត ២០២៧ និង ២០២៨ ខាងមុខនេះ ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត។

លោក ធឹម សំអាន សមាជិកគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ ក្នុងឱកាសនោះ ក៏បានរាយការណ៍ពីការងារបម្រើសេវាជូនប្រជាពលរដ្ឋតាមរយៈច្រកចេញចូលតែមួយ ការងារការពារសន្តិសុខសណ្តាប់ធ្នាប់ និង ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន រហូតធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត។

លោក ធឹម សំអាន បានបញ្ជាក់ឱ្យដឹងថា សមាជិក-សមាជិកាបក្សដែលចូលមកជាសមាជិកគណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅថ្មី និង ប្រកាសបញ្ចូល នាពេលនេះ មានចំនួន ២ ៩០៣ រូប មកពី ៥ សង្កាត់ នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។ លោកប្តេជ្ញាចិត្តថា នឹងដណ្តើមយកជ័យជំនះក្នុងការបោះឆ្នោត ២០២៧ និង ២០២៨ ខាងមុខនេះឱ្យបាន៕
អត្ថបទ ៖ ស្រីរ័ត្ន




-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


