ព័ត៌មានជាតិ
រកឃើញមន្ត្រីនគរបាល១៦នាក់ឆ្លងជំងឺកូវីដ ១៩នៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ យោងតាមការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ នៅរាជធានីភ្នំពេញនៅថ្ងៃនេះបានឲ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន២៣០នាក់ នៅរាជធានីភ្នំពេញក្នុងនោះមានមន្ត្រីនគរបាលចំនួន១៦នាក់ផងដែរ។
តាមរបាយការណ៍ដដែលបានបន្តថា ក្នុងចំណោមមន្ត្រីនគរបាលសរុប១៦នាក់នោះរួមមានទី១ឈ្មោះអ៊ីកម្ភៈអាយុ៣៩ឆ្នាំ រស់នៅព្រែកព្នៅ ទី២ឈ្មោះវ៉ាអ៊ីតាអាយុ៥៥ឆ្នាំ នៅខ្សាច់កណ្តាលទី៣ឈ្មោះឡាយ បញ្ញា មានអាយុ២០ឆ្នាំ នៅបឹងកេងកង ទី៤ឈ្មោះសឿន ធារិន អាយុ២៥ឆ្នាំ នៅពោធិ៍សែនជ័យទី៥ឈ្មោះម៉ន វិជ្ជា អាយុ២៩ឆ្នាំ នៅពោធិ៍សែនជ័យទី៦ឈ្មោះសី អៀនណាក់ អាយុ២២ឆ្នាំនៅពោធិ៍សែនជ័យ ទី៧ឈ្មោះផន ឈឿន អាយុ២៩ឆ្នាំ នៅកំបូល ទី៨ឈ្មោះកាន់ វាសនា អាយុ៤៥ឆ្នាំ នៅសែនសុខ ទី៩ឈ្មោះលី ឈិនឡុង អាយុ២០ឆ្នាំនៅដូនពេញ ទី១០ឈ្មោះជាបណ្ឌិតអាយុ២០ឆ្នាំ នៅច្បារអំពៅទី១ ឈ្មោះឡាយ សុភារៈ អាយុ៣១ឆ្នាំ នៅពញាឮ ទី១២ឈ្មោះញាណពុទ្ធា អាយុ៣៣ឆ្នាំ នៅឬស្សីកែវ ទី១៣ឈ្មោះយ៉ុម សុភ័ក្រ អាយុ៣២ឆ្នាំ នៅមានជ័យទី១៤ឈ្មោះឆាង សុខាន់ អាយុ៣៣ឆ្នាំ នៅកំបូលទី១៥ឈ្មោះចាន់ ស៊ីថា អាយុ៥៩ឆ្នាំ នៅដង្កោនិងទី១៦ឈ្មោះអ៊ឹង ចាន់នី អាយុ២៤ឆ្នាំ នៅច្បារអំពៅ។

បើតាមក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥០៦នាក់ករណីឆ្លងក្នុងសហគមន៍ចំនួន៤៩៥នាក់ និងអ្នកដំណើរមកពីបរទេសចំនួន១១នាក់អ្នកជាសះស្បើយចំនួន១៧៩និងស្លាប់ចំនួន៦នាក់ ក្នុងនោះនៅរាជធានីភ្នំពេញមានឆ្លងថ្មីចំនួន២៣០នាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៩៧៤៣នាក់ អ្នកជាសះស្បើយចំនួន៧៨២០នាក់ និង អ្នកស្លាប់បាត់បង់ជីវិតចំនួន១២៦នាក់៕
ដោយ ៖ សំអឿន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


