ព័ត៌មានជាតិ
អាណិតណាស់! កម្មការិនីរោងចក្រមានផ្ទៃពោះ៧ខែម្នាក់ ស្លាប់ដោយសារជំងឺកូវីដ១៩
ស្ត្រីជាកម្មការិនីរោងចក្រអាយុ២៧ឆ្នាំមានផ្ទៃពោះ៧ខែម្នាក់ នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នៅព្រឹកថ្ងៃទី១០ខែឧសភានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី១០ ឧសភានេះបានឲ្យដឹងថា ស្ត្រីដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នេះ មានឈ្មោះ សាន គឹមឡាង អាយុ២៧ឆ្នាំ ជាកម្មការិនីរោងចក្រ (GNT ហៅអគារ៣២) នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានស្នាក់នៅបន្ទប់ជួលនៅម្តុំព្រៃស។ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្ត្រីរូបនោះ បានធ្វើដំណើរមកជាមួយប្តីឈ្មោះ ស៊ុន រ៉ាយុទ្ធ មកស្រុកកំណើតនៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ស្ត្រីរូបនេះ និងស្វាមីត្រូវបញ្ជូនមកយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករដ្ឋបាលខេត្ត ដោយសារសង្ស័យមានជំងឺកូវីដ១៩ មកពីតំបន់ក្រហម រាជធានីភ្នំពេញ។ នៅវេលាម៉ោង៥និង០០ល្ងាចថ្ងៃដដែលស្ត្រីរូបនេះ បានចេញអាការៈ ក្តៅខ្លួន ក្អក ហត់ ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័ក បានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យខេត្ត និងបានធ្វើតេស្តរហ័សកូវីដ១៩ ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។
ដោយការវិវត្តន៍នៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំង ដែលតម្រូវឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងនោះ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៦និង០៥នាទីព្រឹក។
ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជាតិខ្មែរ ឈ្មោះ សាន គឹមឡាង អាយុ២៧ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ១៩ និងមានផ្ទៃពោះ៧ខែ។
គិតមកដល់ថ្ងៃទី១០ ខែឧសភានេះ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបិទខ្ទប់ ភូមិសរុបចំនួន ១៨ និងឃុំចំនួន ៤ឃុំដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនិងដាក់ឲ្យដំណើរការឡើងវិញនូវភូមិចំនួន៤ភូមិ មានក្នុង ស្រុកស្រីសន្ធរ, ស្រុកបាធាយ និងស្រុកកងមាសផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៩ ឧសភា នេះ រដ្ឋបាលខេត្តមានអ្នកឆ្លងជំងឺកូវីដ ១៩បានកើនឡើងចំនួន ១៥៤ នាក់និងមានអ្នកជាសះស្បើយ ចំនួនជាង ៤០ នាក់ និងមានអ្នកស្លាប់ម្នាក់៕
ដោយ ៖ សំអឿន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


