រយៈពេល១០ថ្ងៃ ពលរដ្ឋរស់នៅតំបន់ក្រហមជិត៤៥ម៉ឺននាក់បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រយៈពេល១០ថ្ងៃ ពលរដ្ឋរស់នៅតំបន់ក្រហមជិត៤៥ម៉ឺននាក់បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩

បានផុស

នៅ

ក្នុងរយៈពេល១០ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញបានជិត៤៥ម៉ឺននាក់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍បានឲ្យដឹងថារយៈពេល១០ថ្ងៃនេះក្រុមការងារចាក់បានចំនួន ៤៤៩,៣១២នាក់ ស្រី ២៤១,៥៨៤នាក់នៅក្នុងខណ្ឌចំនួន៦ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះខណ្ឌមានជ័យចាក់បាន ៩៥,០៥៣នាក់ ខណ្ឌដង្កោ ចាក់បាន ១១៣,៣៦៧នាក់ ខណ្ឌកំបូល ចាក់បាន ៧៩,៩៦៦នាក់ ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៤១,៣៧៨នាក់ ខណ្ឌឫស្សីកែវ ចាក់បាន ១៤,៧៦១នាក់ និងខណ្ឌទួលគោក ចាក់បាន ៤,៧៨៧នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហមបានលើកឡើងថា ដំណើរការចាក់វ៉ាក់សាំងនៅតំបន់ក្រហម បើទោះបីមានការលំបាក និងស្មុគស្មាញបន្តិច ព្រោះស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩នោះ តែដំណើរការរក្សាបានភាពល្អប្រសើរ ហើយដំណើរការចាក់ក៏បានលឿនទៅតាមផែនការ។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលនឹងត្រូវចាក់ក្នុងតំបន់ក្រហមខណ្ឌទាំង៦នេះ មានចំនួនសរុបជាង៦០ម៉ឺននាក់។

គួរបញ្ជាក់ថាចាប់ពីថ្ងៃទី១០ខែកម្ភៈរហូតមកដល់ថ្ងៃទី១០ឧសភាឆ្នាំ២០២១មានមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងស៊ីណូហ្វាម វ៉ាក់សាំងស៊ីណូវ៉ាក់និងវ៉ាក់សាំងអាស្ត្រាហ្សេនេកា ខូវីលសែលសរុបចំនួន១៨៩៩៩៨៨នាក់ចាក់លើកទី១បានចំនួន១,៨២ ៥,៤៨៨នាក់អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន៦៤៩០៨នាក់និងចាក់លើកទី២ចំនួន១១១៧២៨០នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services