Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីអ៊ុតកៅស៊ូផ្លូវខូចខាតក្រោយជំនន់ទឹកភ្លៀង ទោះក្នុងតំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីក្នុងតំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍក៏នៅតែបន្តធ្វើ ជាក់ស្តែងរដ្ឋបាលបានបន្តការជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវទាំង២៩ខ្សែ ដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកនេះ ដោយគិតមកដល់ពេលនេះ បានឈានដល់ជិតទីបញ្ចប់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ដើម្បីជំរុញឱ្យសកម្មភាពនៃការអ៊ុតកៅស៊ូផ្លូវ១ខ្សែនេះដំណើរការទៅដោយរលូន និងស្របតាមលក្ខណៈបច្ចេកទេស លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១២ ឧសភានេះ បានចុះពិនិត្យមើលការដ្ឋាននៃការជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវលេខ៣៦១នេះ និងបានជំរុញឱ្យក្រុមការងារយកចិត្តទុកដាក់ក្នុងការងារ សំដៅធ្វើយ៉ាងណាឱ្យផ្លូវនេះ មានគុណភាព និងប្រើប្រាស់បានយូរអង្វែង។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងអ៊ុតកៅស៊ូផ្លូវលេខ៣៦១ ស្ថិតនៅក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដោយកំណាត់ផ្លូវនេះត្រូវប្រើប្រាស់ពេលវេលានៃការអ៊ុតកៅស៊ូAC ចំនួន២ថ្ងៃ ហើយក្រោយការអ៊ុតកៅស៊ូAC លើផ្លូវលេខ៣៦១នេះរួចហើយ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តទៅស៊ុតកៅស៊ូនៅផ្លូវ៦០ម៉ែត្របន្តទៀតដែលជាផ្លូវបញ្ចាប់គម្រោងតែម្តង។


លោក ញាណ ចាន់សោភា នាយករដ្ឋបាលខណ្ឌច្បារអំពៅបានឱ្យដឹងថា ការអ៊ុតជួសជុលផ្លូវកៅស៊ូលេខ៣៦១នេះ គឺជាគម្រោងជួសជុលផ្លូវដែលរងការខូចខាតដោយទឹកភ្លៀងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានប្រវែងប្រមាណ២៥០ម៉ែត្រ ទទឹង៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់មុខសាលាខណ្ឌច្បារអំពៅ ឆ្លងកាត់មុខបន្ទាយប៉េអឹមខណ្ឌ រហូតដល់មុខស្នាក់ការពន្ឋដារខណ្ឌ ស្ថិតនៅក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ក្រោយទឹកជំនន់ទឹកភ្លៀងផ្លូវចំនួន ២៩ខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានទទួលរងការខូចខាត។ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្លាល់ពីលោក ឃួង ស្រេង ផ្លូវដែលខូចខាតទាំងអស់ ត្រូវជួសជុល កែលំអរឡើងវិញ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរក៏ដូចមន្ត្រីជំនាញ បានសុំការយោគយល់ពីប្រជាពលរដ្ឋអ្នកធ្វើដំណើរចំពោះការរំខានដោយមានការបិទផ្លូវ ឬបិទទីតាំងបណ្តោះអាសន្ននៅពេលការដ្ឋានចាប់ដំណើរការ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម