ព័ត៌មានជាតិ
នគរបាលស្រុកភ្នំស្រុកឃាត់រថយន្តចំនួន៤គ្រឿង លួចដឹកដីខ្សាច់លើសទម្ងន់មកអប់រំធ្វើកិច្ចសន្យាមិនរៀងអនុវត្តតាមវិធានការរដ្ឋបាល
បន្ទាយមានជ័យ ៖ នគរបាលស្រុកភ្នំស្រុកបានធ្វើការឃាត់រថយន្តចំនួន៤គ្រឿង លួចដឹកដីនិងខ្សាច់លើសទម្ងន់នៅចំណុចផ្លូវអក្សរTផ្លូវបំបែកទៅឃុំណាំតៅ និង ឃុំស្ពានស្រែង ស្ថិតក្នុងឃុំភ្នំដី ស្រុកភ្នំស្រុក មកធ្វើការអប់រំនិងធ្វើកិច្ចសន្យា នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកនៅវេលាម៉ោង៤ល្ងាចថ្ងៃទី ១២ខែឧសភា ឆ្នាំ ២០២១។

លោកវរសេនីយ៍ឯក យ៉តសុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា កន្លងមកមានរថយន្តដឹកស្រូវឬដីខ្សាច់ដឹកលើសចំណុះដែលជាហេតុបង្កឲ្យស្រុតខូចខាតផ្លូវកៅស៊ូដោយអន្លើ ពីឃុំភ្នំដីទៅ ឃុំណាំតៅជាច្រើនកន្លែង នៅស្រុកភ្នំស្រុកនោះ។

តាមបទបញ្ជារបស់ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក៏ដូចជាបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនគរបាលស្រុកភ្នំស្រុក ចុះធ្វើការឃាត់រថយន្តដឹកដីខ្សាច់លើសទម្ងន់បានចំនួន៤គ្រឿង ដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យាលើកទី១ដើម្បីបញ្ឈប់មិនឲ្យមានការដឹកដីខ្សាច់លើសទម្ងន់បន្តទៀត ប្រសិនបើករណីមិនព្រមគោរពតាមកិច្ចសន្យាទេនោះឃាត់លើកទី២ សមត្ថកិច្ចនឹងមិនលើកលែងឲ្យឡើយគឺអនុវត្តតាមវិធានការរដ្ឋបាលហើយ។

លោកអធិការបានបញ្ជាក់ថា ម្ចាស់រថយន្តទាំង៤គ្រឿង ១ឈ្មោះ ហ៊ុយ កង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិភ្នំលៀប ឃុំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ២ឈ្មោះជុំ គី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ៣ឈ្មោះព្រំ សុជា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំទូលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៤ឈ្មោះដឿប ភក្តី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំ ខេត្តបន្ទាយមានជ័យ៕
ដោយ ៖ វ៉ាន់ ណាង


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


