ព័ត៌មានជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំអំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យនានាបង្កឡើងដោយគ្រោះធម្មជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យនានាបង្កឡើងដោយគ្រោះធម្មជាតិខណៈនៅដើមរដូវវស្សានេះមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ជាបន្តបន្ទាប់។
យោងតាមរដ្ឋបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ផ្អែកតាមស្ថានភាពអាកាសធាតុនៅដើមរដូវវស្សាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់បណ្ដាលឲ្យទទួលរងនូវផលប៉ះពាល់ដូចជាការដួលរលំការខូចខាតផ្ទះសម្បែងនិងផលដំណាំទាំងផ្សេងព្រមទាំងប៉ះពាល់ផ្ទាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋជាហេតុ។

រដ្ឋបាលខេត្តបានបន្តថា ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ពីហានិភ័យនានាដែលបង្កឡើងដោយគ្រោះធម្មជាតិខាងលើនេះរដ្ឋបាលខេត្តសូមធ្វើការណែនាំដល់ប្រជាពលរដ្ឋនៅពេលមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ត្រូវស្វែងរកទីតាំងដែលមានសុវត្ថិភាពខ្ពស់បំផុតដោយមិនត្រូវជ្រកនៅក្រោមដើមឈើ ឬ ស្នាក់នៅក្នុងអគារឬផ្ទះដែលមានសភាពចាស់ទ្រុឌទ្រោម ឬ ពុកផុយឡើយ។
មិនត្រូវប៉ះពាល់ឬប្រើប្រាស់ទូរសព្ទដៃ ឬ ឧបករណ៍ដទៃទៀត ដែលមានសារធាតុស្រូបប្រហាក់ប្រហែលទូរសព្ទនៅពេលមេឃកំពុងភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ឡើយ។

ចំណែកកុមារតូចត្រូវបង្កើនការយកចិត្តទុកដាក់ពីវិធីសាស្ត្រក្នុងការការពារពីជំងឺគ្រុនឈាមនិងជំងឺឆ្លងផ្សេងទៀតដោយធ្វើការសម្អាតបរិស្ថានអនាម័យអប្រិយលុបរណ្ដៅកប់សំបកកង់ឡានកង់ម៉ូតូនិងវត្ថុមានដក់ទឹកនៅជុំវិញផ្ទះជាដើមក្រៅពីនេះមិនត្រូវធ្វេសប្រហែសនឹងបណ្ដែតបណ្ដោយឲ្យចុះលេងទឹកស្រះទឹកទន្លេទឹកស្ទឹងបឹងបួរត្រពាំងដែលអាចបណ្ដាលឲ្យលង់ទឹកនិងបាត់បង់ជីវិតបានទី 4 សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិសនានាដែលអាចបង្កការទិចឬខាំបង្កើតជារបួសស្នាមពិការភាពរូបរាងកាយនឹងប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋជាដើម។
រដ្ឋបាលខេត្តបានណែនាំដល់ប្រជាពលរដ្ឋត្រូវបន្តតាមដានសេចក្តីជូនដំណឹងនិងព័ត៌មាននានារបស់ក្រសួងធនធានទឹកនិងឧតុនិយម ឬ ក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀតឲ្យបានជាប់ជាប្រចាំដើម្បីត្រៀមទុកជាមុននូវវិធានការក្នុងការការពារនិងបង្ការទប់ស្កាត់នូវរាល់បាតុភាពនានាដែលអាចកើតមានឡើងជាករណីប្រធានស័ក។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជានៅមានភ្លៀងលាយឡំជាមួយផ្គររន្ទះពីបង្គួរទៅខ្លាំងស្ទើរគ្រប់ទីកន្លែងនិងមានខ្យល់កន្ត្រាក់មានល្បឿនខ្លាំងដែលខ្យល់មុខកាត់ពី១០ទៅ២០ម៉ែត្រក្នុងមួយវិនាទីនិងផ្ទៃសមុទ្រមានរលកមធ្យម៕
ដោយ ៖ សំអឿន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


