Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ នឹង​នាំយក​អំណោយ​សប្បុរស​ធ​ម៌ជូន​ដល់ដៃ​ពលរដ្ឋ​ងាយ​រងគ្រោះ​ឲ្យ​ទាន់ពេលវេលា​​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុង​នាម​គណៈ​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ​បាន​ថ្លែងថា អំណោយ​សប្បុរស​ធ​ម៌​របស់​សប្បុរស​ជននេះ​ សាខា​កាកបាទក្រហម​ខេត្ត​ នឹង​បន្ត​យកចិត្តទុកដាក់​ប្រើប្រាស់​អំណោយ​ដ៏​សប្បុរស​នេះ ដើម្បី​បម្រើ​សកម្មភាព​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ ​ឲ្យ​បាន​ទាន់ពេលវេលា។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ក្នុងពេល​ទទួល អង្ករ និង​ថវិកា​ពី​សប្បុរស​ជន​នា​ថ្ងៃ​ម្សិល​មិ​ញ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តស្វាយរៀង ​ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា​ អំណោយ​សប្បុរស​ធ​ម៌​របស់នាយ​ឧ​ត្ត​ម​សេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេ​បញ្ជាការរង​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន​អង្គរក្ស ជូន​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត តាមរយៈ ឧកញ៉ា លី យ៉ូ​គៀត រួមមាន ៖ អង្ករ ៦,១២៥​គ​.​ក្រ និង​ថវិកា​របស់​សប្បុរសជន​ចំនួន ២០,០០០ ដុល្លារ ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ក្នុងឱកាស​អបអរ​ខួប​ទី​១៥៨ ទិវា​ពិភព​លោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ឧសភា ២០២១ ក្រោម​ប្រធាន​បទ «​ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ​» ដែល​ទទួល​ដោយ​លោកស្រី ដួង វណ្ណា ប្រធានកិត្តិយស សាខា និង​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សប្បុ​រសជន​ទាំង​ក្នុង និង​ក្រៅ​ខេត្ត ដែល​បាន​ចូលរួម​ជា​ថវិកា និង​សម្ភារៈ​ដល់​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត នា​ថ្ងៃនេះ​ប្រកបដោយ​ទឹកចិត្ត​មនុស្សធម៌។ សាខា​កាកបាទក្រហម​ខេត្ត​នឹង​បន្ត​យកចិត្ត​ទុកដាក់​ប្រើប្រាស់​អំណោយ​ដ៏​សប្បុរស​នេះ ដើម្បី​បម្រើ​សកម្មភាព​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ​ឲ្យ​បាន​ទាន់ពេលវេលា ។

លោកជំទាវ​បាន​បន្តទៀតថា​ទោះបី​ឆ្នាំនេះ​សាខា​មិនបាន​រៀបចំ​ពិធី​ដើម្បី​អបអរ​ខួប​ទី ១៥៨ ទិវា​ពិភព​លោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ដូច​ធ្លាប់​បានធ្វើ ជា​រៀងរាល់ឆ្នាំ​ក្តី សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង នៅតែ​បន្ត​កៀងគរ​មូលនិធិ និង​ស្វាគមន៍​ចំពោះ ការចូលរួម​វិភាគទាន​ថវិកា សម្ភារៈ ពី​សំណាក់ ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី ជា​សប្បុរសជន នៅ​រាជធានី​ភ្នំពេញ តាមរយៈ​លោកជំទាវ​ផ្ទាល់ ព្រមទាំង​លោកជំទាវ ដួង វណ្ណា ក្នុងនាម​ប្រធានកិត្តិ​យស​សាខា និង​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្នាក់​ខេត្ត​ប្រធាន​គណៈកម្មាធិការ សាខា ។

ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ថវិកា និង​សម្ភារ ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង កន្លងមក​ក៍​ដូចជា​ពេលនេះ​ពិតជា​មាន​សារៈសំខាន់ ដើម្បី​ឆ្លើយតប​សេចក្តីត្រូវការ​ចំពោះ​ជនរងគ្រោះ និង ងាយ​រងគ្រោះ​មហន្តរាយ​នៅក្នុង​ខេត្ត​បាន​ទាន់ពេលវេលា​ផងដែរ​៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម