Connect with us

ព័ត៌មានជាតិ

សមាជិកគ្រួសារ ៣នាក់ ឆ្លងពីសពលោកតា​វ័យ៩៨ឆ្នាំ ដែលស្លាប់នៅច្បារអំពៅ

បានផុស

នៅ

ជំនួយការ​ចៅសង្កាត់ច្បារអំពៅ២ បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ថ្ងៃ​ទី​១៧​ ខែ​ឧសភា ​នេះ​ថា​ ក្រុម​គ្រូពេទ្យ​បាន​ចុះ​យក​សំណាក​សមាជិក​គ្រួសារ​សព​របស់​លោក​តា ​អ៊ុក នៅ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ កាលពី​ថ្ងៃ​ទី ១៦ ខែ​ឧសភាទាំង ៦​នាក់​ រក​ឃើញ ៣នាក់ ​វិជ្ជមានជំងឺកូវីដ​១៩។

​​អ្នកឆ្លងទាំង ៣នាក់ នោះរួមមាន លោកយាយជាប្រពន្ធ កូនស្រីបង្កើតក្នុងវ័យជាង៣០ឆ្នាំ ​និងចៅប្រុស​អាយុ ១១ឆ្នាំ។ លោកតា អ៊ុក នៅ អាយុ៩៨ឆ្នាំ បាន​ទទួល​មរណកាល​នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​ឧសភា ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់​គល់​ស្ពាន​មុនី​វង្ស​ចាស់ ក្នុង​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅទី២​ ខណ្ឌច្បារ​អំពៅរាជធានីភ្នំពេញ៕

អត្ថបទ៖នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម