ព័ត៌មានជាតិ
ស្ត្រីម្នាក់នាំកូនទៅមើលស្រែត្រូវពស់ចឹក បណ្ដាលឲ្យប្រកាច់ស្លាប់
បន្ទាយមានជ័យ ៖ ស្ត្រីជាម្តាយបាននាំកូនស្រីទៅមើលស្រែ ចៃដន្យស្រាប់តែម្តាយជាន់ពស់ស្រកាចាស់ ត្រូវពស់ចឹក បណ្តាលឲ្យប្រកាច់ស្លាប់តាមផ្លូវខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ នៅវេលាម៉ោង ៤រសៀល ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចខាងលិចភូមិយាងវៀន ស្ថិតក្នុងឃុំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកអធិការស្រុកស្វាយចេក បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ចក់ ជឿត ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិយាងវៀន ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកអធិការបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុម្តាយបាននាំកូនស្រីឈ្មោះតឿ សុភា អាយុ១៥ឆ្នាំ ដើរទៅមើលស្រែនៅចំណុចខាងលិចភូមិ ពេលទៅដល់ស្រែចៃដន្យស្រាប់តែដើរជាន់ពស់ស្រកាចាស់ចឹក ក្រោយពីកើតហេតុហើយកូនស្រីបាននាំម្ដាយមកផ្ទះហើយបានដឹកម្ដាយនិងម៉ូតូទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ពេលទៅដល់ភូមិថ្មី ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ម្តាយបានប្រកាច់ធ្លាក់ពីលើម៉ូតូបណ្ដាលឲ្យស្លាប់តែម្ដង។
លោកអធិការបានបញ្ជាក់ឲ្យដឹងបន្តទៀតថា សពត្រូវបានកូនដឹកវិលមកផ្ទះវិញរៀបចាត់ចែងធ្វើបុណ្យតាមប្រពៃណីតែម្ដង៕
ដោយ ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


