Connect with us

ព័ត៌មានជាតិ

ក្រៅ​ពី​គម្រោង​ផ្តល់​អំណោយ​ក្នុង​អំឡុង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) មានបំណង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន

បានផុស

នៅ

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) មានបំណង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន ព្រមទាំង​លើកកម្ពស់​ការ​ពិសារ​ប្រកបដោយ​ការ​ទ​ទទួលខុសត្រូវ​ផងដែរ​។ ស្ថិត​ក្រោម​ពាក្យស្លោក​ចូលរួម​អភិវឌ្ឍ​ពិភពលោក​ដ៏​ល្អ​ប្រសើរ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) បាន​កាត់បន្ថយ​បរិមាណ​ទឹក​យ៉ាងច្រើន​ដែល​ក្រុមហ៊ុន​ប្រើប្រាស់​ដើម្បី​ផលិត​ស្រា​បៀរ​របស់ខ្លួន ដោយ​សម្រេចបាន​ឋានៈ​ថា ​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ដែល​មាន​ប្រសិទ្ធភាព​សន្សំសំចៃ​ទឹក​បំផុត​មួយ​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ក្រុមហ៊ុន​ក៏បាន​កាត់បន្ថយ​ការបញ្ចេញ​កាបូនឌីអុកស៊ីត ៥០% ផងដែរ​គិត​ចាប់ពី​ឆ្នាំ​២០១៣​មក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅ​ពី​នេះ ក្រុមហ៊ុន​បាន​វិនិយោគ​ទឹកប្រាក់​រាប់លាន​ដុល្លារ​លើ​រោងចក្រ​ប្រព្រឹត្តិកម្ម​សំណល់​រាវ​នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​ខ្លួន​នៅ​ជាយ​រាជធានី​ភ្នំពេញ ដែល​ជា​រោងចក្រ​ប្រព្រឹត្តិកម្ម​សំណល់​រាវ​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ក៏​ប្រើប្រាស់​ឡើងវិញ​នូវ​ជីវឧស្ម័ន​សម្រាប់​ថាមពល​កម្តៅ​ផងដែរ​។ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) ក៏មាន​បំណង​លើកកម្ពស់​ការ​ពិសារ​គ្រឿង​ស្រវឹង​ប្រកបដោយ​ការទទួលខុសត្រូវ​ផងដែរ​។ ១០% នៃ​ថវិកា​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ម៉ាក​យីហោ Heineken® ត្រូវបាន​ចំណាយ​លើ​ការផ្សព្វផ្សាយ​ការ​ពិសា​រគ្រឿង​ស្រវឹង​ប្រកបដោយ​ការទទួលខុសត្រូវ​ជាមួយ​នឹង​យុទ្ធ​ន​ការ “​ពេល​ស្រវឹង សូមកុំ​បើកបរ​”​។

​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) ក៏​គាំទ្រ​ដល់​ការបង្ហាញ​តម្លាភាព​ផងដែរ​តាមរយៈ​ការ​ផ្តល់ព័ត៌មាន​អំពី​គ្រឿងផ្សំ និង​កម្រិត​អាហារូបត្ថម្ភ​នៅលើ​ស្រា​បៀរ​គ្រប់​ម៉ាក​យីហោ​ទាំងអស់​របស់ខ្លួន​៕

ដោយ​​ ៖​ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម