Connect with us

ព័ត៌មានជាតិ

បុរស​បែក​ថ្នាំ​ម្នាក់ សម្រុក​ផ្លោះ​របង​ចូលក្នុង​បរិវេណ មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ បង្ក​ការភ្ញាក់ផ្អើល ដល់​ក្រុម​គ្រូពេទ្យ​និង​សមត្ថកិច្ច

បានផុស

នៅ

នា​យប់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ មាន​បុរស​ម្នាក់​ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត​រហូត​បាត់បង់​ស្មារតី (​បែក​ថ្នាំ​) បាន​សម្រុក​ផ្លោះ​របង​ចូលក្នុង​មណ្ឌល​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី នៅតាម​បណ្តោយ​ផ្លូវ​២៧១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រូពេទ្យ​ដែល​ប្រចាំការ ក្នុង​មណ្ឌល រហូតដល់ កម្លាំង គ​-​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ឈរជើង​ការពារ​នៅ​ទីតាំង​នោះ​ផ្ទាល់ នាំគ្នា​ដេញចាប់​បុរស​រូបនោះ រហូត​បានសម្រេច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រតិបត្តិការ ឃាត់ខ្លួន​ជនសង្ស័យ​របស់​សមត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងសម័យ​កូ​វីដ​-១៩ ពិតជា​មានការ​លំបាក​ណាស់ ព្រោះ​សមត្ថកិច្ច​មិនអាច​ស្មាន​ដឹងថា ជនណាម្នាក់​មាន​ផ្ទុក​ជំងឺ​កូ​វីដ​នោះឡើយ ហេតុ​ដូច្នេះហើយ​ដើម្បី​សុវត្ថិភាព​ដល់​កងកម្លាំង ដែល​អាច​ប្រឈម​ជាមួយ​ការឆ្លង​មេរោគ​គ្រប់​ជំហាន មុនពេល​ចូលចាប់​ជនណាម្នាក់ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ការពារ​មេរោគ​ផង ពាក់​កំបាំងមុខ​ផង ពាក់​ម៉ាស​ផង ពាក់​ស្រោមដៃ​ផង និង​ត្រូវ​ប្រើ​សម្ភារៈ​ជំនួយ​ក្នុងការ​ចាប់​ផង​ទើប​ហ៊ាន​ចូលចាប់​ជន​ទាំងនោះ​។ ចំណែក​សម្លៀកបំពាក់​ការពារ​មេរោគ​ដែល​បាន​ប្រើ​រួចហើយ មិនអាច​ប្រើ​ម្តងទៀត​បានទេ​គឺ​ត្រូវតែ​បោះចោល ដែលជា​ផលវិបាក មួយផ្នែក​បន្ថែមទៀត​។

​ជាក់ស្តែង​ដូច​បុរស​បែក​ថ្នាំ​ខាងលើ ដែល​មាន​ឈ្មោះ វ៉ា អាយុ​៣១​ឆ្នាំ អាសយដ្ឋាន​រស់នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​កម្លាំង​គ​-​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដេញចាប់​ដោយ​ប្រុងប្រយ័ត្ន និង​បាន​ពិនិត្យ សំណាក​ឃើញថា ពុំមាន​សញ្ញាណ​វិជ្ជមាន​កូ​វីដ​-១៩ ក៏បាន​បញ្ជូនទៅ​មជ្ឈមណ្ឌល​កែប្រែ​ផ្តាច់​សារធាតុ​ញៀន ឱកាស​ខ្ញុំ តាម​ការណែនាំ​របស់​គ​ណៈ​បញ្ជា​ការឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​តែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម