ព័ត៌មានជាតិ
ផ្សាររដ្ឋទាំងអស់ក្នុងក្រុងតាខ្មៅបន្តផ្អាកដំណើរការរយៈពេល១សប្តាហ៍ទៀត ចាប់ពីថ្ងៃទី២០ឧសភាតទៅ
រដ្ឋបាលខេត្តកណ្ដាលបានសម្រេចបន្តផ្អាកដំណើរការផ្សាររដ្ឋទាំងអស់ក្នុងភូមិសាស្ត្រក្រុងតាខ្មៅជាបណ្តោះអាសន្នរយៈពេល១សប្តាហ៍ទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ‑១៩។
លោក គង់សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឲ្យដឹងនៅក្នុងសេចក្តីជួនដំណឹងថា« ខេត្តកណ្តាលបន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋទាំងអស់ក្នុងភូមិសាស្ត្រក្រុងតាខ្មៅទៅខេត្តកណ្ដាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ‑១៩រយៈពេលមួយសប្តាហ៍ទៀត គឺចាប់ពីម៉ោងសូន្យថ្ងៃទី២០ ខែឧសភាឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១»។

ការបន្តផ្អាកផ្សាររដ្ឋទាំងអស់នៅភូមិសាស្ត្រក្រុងតាខ្មៅនេះរដ្ឋបាលខេត្តកណ្តាលបានរៀបចំទីលានកីឡដ្ឋានខេត្តកណ្តាល ទៅជាផ្សារលក់ដូរបណ្តោះអាសន្ន សម្រាប់អាជីវករ និងប្រជាពលរដ្ឋ ដោយសារទីតាំងនេះមានទំហំធំ សម្រាប់អ្នកលក់ និងអ្នកទិញ ដោយអាចរក្សាគម្លាតសុវត្ថិភាពបានត្រឹមត្រូវដោយមុននឹងចូលមានការវាស់កម្ដៅ បាញ់អាល់កុល និងតម្រូវឱ្យរក្សាគម្លាតគ្នាផងដែរ។

យ៉ាងណាក៏ដោយរដ្ឋបាលខេត្តកណ្ដាល បានបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ដ្រក្រុងតាខ្មៅ ចាប់ពីថ្ងៃទី២០ ខែឧសភាដោយមិនមានតំបន់លឿងទុំ និងតំបន់លឿងទៀតឡើយ។
ក្នុងករណីរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទីតាំងលំនៅឋាន អគារស្នាក់នៅ ឬទីតាំងសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដ្ឋាន ជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន អាហារដ្ឋាន រដ្ឋបាលក្រុងតាខ្មៅ ត្រូវអនុវត្តការហាមឃាត់ ឬផ្អាកជាដាច់ខាតនូវទីតាំង ឬទីកន្លែងទាំងនោះ ជាបណ្ដោះអាសន្ន និងរាយការណ៍ជូនអភិបាលខេត្ត ដើម្បីស្នើសុំកិច្ចអន្ដរាគមន៍ និងចាត់វិធានការឆ្លើយតបឲ្យបានឆាប់រហ័ស សំដៅទប់ស្កាត់ និងកាត់ផ្ដាច់កុំឲ្យមានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅទីតាំង ឬកន្លែងផ្សេងទៀត៕


អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


