ព័ត៌មានជាតិ
ពលរដ្ឋក្រីក្រនិងរងគ្រោះដោយទឹកជំនន់២៥០គ្រួសារនៅស្រុកឧដុង្គ ទទួលអំណោយសង្គ្រោះ
ភ្នំពេញ ៖ ប្រជាពលរដ្ឋគ្រួសារក្រីក្រនិងរងគ្រោះដោយសារទឹកជំនន់ ទឹកភ្លៀងចំនួន២៥០គ្រួសារ ស្ថិតក្នុងឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២០នេះ បានទទួលអំណោយសង្គ្រោះពីលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។

ថ្លែងនៅក្នុងពិធីនាឱកាសនោះលោកទេសរដ្ឋមន្ត្រីឆាយ ថន បានមានប្រសាសន៍ថា ក្នុងស្ថានភាពដ៏អាក្រក់នេះ មិនថាប្រទេសកម្ពុជា ឬប្រទេសណាមួយនោះទេ គឺពិភពលោកទាំងមូល កំពុងជួបប្រទះនឹងស្ថានភាពមួយដ៏គួរឱ្យព្រួយបារម្ភ និងយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បំផុត ពីការរាតត្បាតនៃមេរោគកូវីដ១៩ ដែលទាមទារឱ្យយើងរួមគ្នាដោះស្រាយ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវយន្តការដោះស្រាយជាបន្តបន្ទាប់ ដែលក្នុងគ្រានេះ រាជរដ្ឋាភិបាលបានដាក់ចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលក្នុងចំណោមភារកិច្ចទាំងនោះ មានភារកិច្ចសំខាន់មួយ គឺការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងក្រុមជនដែលត្រូវការការគាំពារជាចាំបាច់ផ្សេងៗទៀត នៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាសុខភាពឲ្យបានល្អ ទោះក្នុងស្ថានភាពបែបណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមសុខទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ និងសូមជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា យើងនៅតែអាចគ្រប់គ្រងបានស្ថានការណ៍ដ៏អាក្រក់នេះប្រកបដោយប្រសិទ្ធភាព ព្រមជាមួយនឹងបន្តការរក្សាបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ បន្តការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ជាពិសេសការរក្សាបាននូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ។

គួរបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រនិងរងគ្រោះដោយទឹកជំនន់ចំនួន២៥០គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥គ.ក្រ មីចំនួន១កេស ទឹកត្រីចំនួន១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកបរិសុទ្ធ១កេស និងថវិកាចំនួន២ម៉ឺនរៀល៕
ដោយ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


