ព័ត៌មានជាតិ
បង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀន ឃាត់ខ្លួន៧នាក់
ជនសង្ស័យ ចំនួន៧នាក់ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ ឃាត់ខ្លួន និងដកហូតវត្ថុ តាងថ្នាំញៀនមួយចំនួន ។
សមត្ថកិច្ច នៃផែនការងារប្រឆាំងគ្រឿងញៀន ខេត្តកំពង់ស្ពឺ ប្រាប់ឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ឃាត់ខ្លួនមនុស្ស ប្រុស ស្រី ៧នាក់ កាលពីវេលាម៉ោង ២ និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិក្រាំងពុទ្រ្ទា ឃុំព្រះស្រែ ស្រុកឧដុង្គ ។

វត្ថុតាងដកហូត រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ២៣កញ្ចប់ (១៣តូច , ១មធ្យម និង ៩ធំ) , WY ២៧គ្រាប់ , ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង , ម៉ូតូ ៤គ្រឿង , ទូរស័ព្ទដៃ ៣គ្រឿង , អាវុធកែច្នៃ ១ ដើម , ប្រាក់រៀល ៥៥៥,៥០០រៀល , ប្រាក់ដុល្លារ ៦១ដុល្លា , លុយថៃ ២០,០០០បាត , លុយដុង ១០,០០០ដុង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត ។
ចំពោះករណីនេះ ការិយាល័យជំនាញខេត្តកំពង់ស្ពឺ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទ ៖ រ៉ាវុទ្ធ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


