ព័ត៌មានជាតិ
ក្រុមហ៊ុនសាណូហ្វី ប្រារព្ធទិវាសុខភាពរំលាយអាហារពិភពលោក ក្រោមប្រធានបទ “ The Pursuit of Gut Happiness”
ក្រុមហ៊ុនសាណូហ្វីជាក្រុមហ៊ុនឈានមុខមួយ លើផ្នែកថែទាំសុខភាពនិងផលិតផលឱសថដ៏មានគុណភាពខ្ពស់ជាច្រើនប្រភេទបម្រើដល់មនុស្សរាប់លាននាក់ នៅលើពិភពលោក ជាពិសេសនៅប្រទេសកម្ពុជា បានប្រារព្ធទិវាសុខភាពរំលាយអាហារពិភពលោកក្រោមប្រធានបទ “ The Pursuit of Gut Happiness” ដើម្បីអប់រំផ្សព្វផ្សាយដល់មនុស្ស ដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ ដើម្បី ឱ្យពួកគេបានដឹងពីការ ការពារ ផ្តល់អាទិភាព និងទ្រទ្រង់ដល់ប្រព័ន្ធរំលាយអាហាររបស់ខ្លួន។

នៅទូទាំងពិភពលោកប្រជាជនចំនួន ៦២% មានបញ្ហារំលាយអាហារយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំហើយជារៀងរាល់ឆ្នាំអង្គការសុខភាពពិភពលោកនិងក្រុមហ៊ុនដទៃទៀតបានចាត់វិធានការលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ប្រព័ន្ធរំលាយអាហារនៅក្នុងសុខុមាលភាពទូទៅនិងវិធីថែរក្សាវានៅក្នុងយុទ្ធនាការមួយដែលមានឈ្មោះថា ទិវាសុខភាពរំលាយអាហារពិភពលោក ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ។
“ សាណូហ្វីកម្ពុជានឹងបន្តប្តេជ្ញាចិត្តរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូននូវឱសថរបស់ខ្លួនឲ្យកាន់តែទូលំទូលាយទៅកាន់ប្រជាជនកម្ពុជាឲ្យបានគ្រប់ទីកន្លែង នឹង ការផ្តលព័ត៌មានអប់រំផ្នែកវិទ្យាសាស្ត្រចុងក្រោយដល់សាធារណជនកម្ពុជាផងដែរ!” ។នេះបើតាមការលើកឡើងរបស់លោក លន ឈាងអ៊ន់ នាយកប្រតិបត្តិប្រចាំសាណូហ្វីកម្ពុជា។
លោកវេជ្ជបណ្ឌិត សឿន សុវណ្ណដា ប្រធានផ្នែកវេជ្ជសាស្ត្រសាណូហ្វីកម្ពុជាបានលើកឡើងថា “ បញ្ហាប្រព័ន្ធរំលាយអាហារ គឺជាបញ្ហាចោទមួយក្នុងចំណោមបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋដោយយើងឃើញថា ប្រជាពលរដ្ឋកម្ពុជាយើងបាននិងកំពុងជួបវិបត្តិជំងឺក្រពះពោះវៀន។ ខ្ញុំសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការថែទាំសុខភាពតាមរយៈការរស់នៅស្អាត ហូបស្អាត និងអនាម័យខ្លួនប្រាណដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាព។”
ការរៀននិងថែរក្សាសុខភាពរំលាយអាហារគឺជាដំណើរមួយ ចាប់ផ្តើមពីការថែរក្សាសុខភាពពោះវៀនឱ្យបានប្រសើរជាងមុនតាមរយៈការបង្កា ផ្តល់អាទិភាព និងទ្រទ្រង់ប្រព័ន្ធរំលាយអាហារ។
១. បង្ការ៖ ដោយប្រកាន់ខ្ជាប់នូវអាហារូបត្ថម្ភនិងទម្លាប់រស់នៅដែលមានសុខភាពល្អ។
ទម្លាប់សាមញ្ញៗ ដូចជាការទទួលទានទឹកឲ្យបានគ្រប់គ្រាន់និងរួមទាំងផ្លែឈើនិងបន្លែជាច្រើនប្រភេទនៅក្នុងរបបអាហាររបស់អ្នកអាចការពារការទល់លាមកនិងជំរុញអតិសុខុមប្រាណល្អៗ។
២. ផ្តល់អាទិភាព៖ តាមរយៈការប្រើវិធីសាស្ត្ររួមមួយនៅពេលដែលអ្នកប្រឈមមុខនឹងបញ្ហារំលាយអាហារ។
តើអ្នកដឹងទេថាការឈឺពោះជាមធ្យម ៥៨% បណ្តាលមកពីស្ត្រេស្ត? ដូច្នេះវាមិនសំខាន់ទេក្នុងការទទួលយករបបអាហារ ដែលមានសុខភាពល្អ ប៉ុន្តែត្រូវធ្វើសមាធិឬធ្វើសកម្មភាពផ្សេងទៀតដែលជួយអ្នកក្នុងការគ្រប់គ្រងភាពតានតឹង។
៣. ទ្រទ្រង់៖ ដោយការរក្សាតុល្យភាពក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។
“ The Pursuit of Gut Happiness” អាចនឹងពិបាកទទួលបាន ដូច្នេះមិនចាំបាច់បង្ខំខ្លួនយើងឱ្យប្រកាន់ខ្ជាប់នូវរបបអាហារដែលតឹងរ៉ឹងនិងទទួលបានអាហារបំប៉ននិងអាហារដែលល្អបំផុតរាប់តោននោះទេ គឺវាជាការស្វែងរកតុល្យភាពអាហារឱ្យបានត្រឹមត្រូវ៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


