គម្រោង«បំផុស»ជំនួយស្មារតីក្នុងវិបត្តិកូវីដ១៩ បង្កើតឡើងដំបូងគេដោយកូនខ្មែរមួយក្រុម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គម្រោង«បំផុស»ជំនួយស្មារតីក្នុងវិបត្តិកូវីដ១៩ បង្កើតឡើងដំបូងគេដោយកូនខ្មែរមួយក្រុម

បានផុស

នៅ

យុវជនមួយក្រុមបានរួមគ្នាបង្កើត “បំផុស”  ដែលជាគេហទំព័របណ្ដាញសង្គមមួយ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពកូវីដ១៩ ដែលកំពុងតែកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណាត ឧត្តម សព្វថ្ងៃជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកធុរ:កិច្ច នៅសកលវិទ្យាល័យ ASSUMPTION នាទីក្រុងបាងកក ប្រទេសថៃ និងជាស្ថាបនិកម្នាក់នៃគម្រោង «បំផុស»បានលើកឡើងថា «យើងបង្កើត ‘‘បំផុស’’ ឡើងក្នុងគោលបំណងដើម្បីចូលរួមបំផុសនូវទស្សន:វិជ្ជមាន ការអប់រំផ្សព្វផ្សាយអំពីចំណេះដឹងពាក់ព័ន្ធទៅនឹងការការពារខ្លួនអំពីកូវីដ១៩ ការកម្សាន្តជាមួយនឹងគំនិតច្នៃប្រតិដ្ឋល្អៗនៅក្នុងកំឡុងពេលបិទខ្ទប់ ការចែកបទពិសោធន៍ពាក់ព័ន្ធនឹងការសិក្សា ក៏ដូចជាការងារ កម្លាំងចិត្ត ពិសេសការបង្ហាញនូវកម្លាំងរួបរួមសាមគ្គីពីយុវជនខ្មែររស់នៅក្នុងប្រទេសខ្មែរ និងយុជនខ្មែររស់នៅឯប្រទេសនានាជុំវិញពិភពលោកដែលឈរលើឆន្ទ:រួម ដើម្បីបន្តដំណើរក្នុងស្មារតីជាខ្មែរតែមួយ។»

ការចាប់ផ្ដើមការងារនៃគម្រោងនេះដំបូងគឺនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដោយចាប់ផ្ដើមមាន Engagement ហើយ Reach ក៏បានកើនឡើងរហូតគួរឱ្យកត់សម្គាល់។ បន្ទាប់ពីនេះ យើងក៏មានការបង្កើតកម្មវិធីមួយឈ្មោះថា “ស្រលាញ់ពីក្រៅរបង” ជាសាធារណ: ហើយនៅពេលនោះមានអ្នកចូលរួមជាយុវជនខ្មែររស់នៅប្រទេស ១៣ប្រទេសផ្សេងគ្នារួមមាន ជប៉ុន កូរ៉េ អាល្លឺម៉ង់ ចិន អូស្ត្រាលី វៀតណាម សហរដ្ឋអាមេរិច អូទ្រីស ថៃ ញ៉ូស៊លែន ហុងគ្រី តៃវ៉ាន់ និងបារាំង។ 

លោក  ណាត ឧត្តម ស្ថាបនិកម្នាក់នៃគម្រោង «បំផុស»

កន្លងមកធ្លាប់មានកម្មវិធីផ្សេងៗទៀតរួមមាន “10 days challenges” “A few posts from the challenges” និងមានការផ្សាយបន្តផ្ទាល់ជជែកពិភាក្សាអំពីប្រធានបទ “រៀនតាមប្រព័ន្ធអិនធើណេតអត់ចេះមែនហ្អេ៎?” សម្រាប់ជាជំនួយដល់សិស្សនិស្សិត ដែលកំពុងតែសិក្សាតាមអនឡាញផងដែរ ហើយតទៅនឹងមានកម្មវិធីបន្តបន្ទាប់ផ្សេងទៀត។

យុវជនរូបនេះបានបន្ថែមថា គម្រោងនេះបង្កើតឡើងដោយយុវជនខ្មែរ៧រូប រួមមាន ១.កញ្ញាម៉ាក់ រត្ន័ដានីន ២.យុវជនចេង លីឃាង ៣.យុវជន ណាត ឧត្តម ៤.យុវជនអ៊ុក មីនកុសល ៥.កញ្ញាសឿត សុវណ្ណនី ៦.កញ្ញាអ៊ីង គីមណៃ និងទី៧.កញ្ញាឈូ គីមហេ្គច ដែលកំពុងតែបន្តការសិក្សា និងរស់នៅប្រទេសផ្សេងៗគ្នា។ 

ស្ថាបនិកគម្រោង «បំផុស» ទាំង ៧ រូប

កញ្ញា រត្ន័ ដានីន ជាអតីតសិស្សនៅសាលាបញ្ញាសាស្ត្រ បច្ចុប្បន្នផ្លាស់ប្តូរការសិក្សានៅសាលា Bridgewater State University នៃសហរដ្ឋអាមេរិក មុខជំនាញទំនាក់ទំនងអន្តរជាតិ និងជាស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកទាំង៧រូប បានបង្ហាញចំណាប់អារម្មណ៍ថា «ការសិក្សានៅក្រៅប្រទេសមានភាពមមាញឹក និងការលំបាកទាំងប្រព័ន្ធសិក្សា និងបរិស្ថាន ប៉ុន្តែដោយសារតែខ្ញុំបានតាមដានព័ត៏មានជំងឺកូរូណា ហើយក្រឡេកទៅមើលស្ថានភាពនៃបញ្ហានៅពេលនោះវិញ វាហាក់ដូចជាមានការកើនឡើងខ្លាំង។ ដោយគិតថាខ្លួនឯងមិនអាចជួយជាកម្លាំងដើម្បីទប់ស្កាត់ជំងឺ ដូចនេះក៏បង្កើត«បំផុស»ដែលជាក្រុមជំនួយផ្នែកស្មារតីក្នុងកំឡុងពេលនោះវិញ។»

កញ្ញា រត្ន័ ដានីន ស្ថាបនិកម្នាក់នៃគម្រោង «បំផុស»

កញ្ញាពិតជាអរគុណ និងពេញចិត្តក្នុងការចូលរួមជាមួយបំផុស ហើយលទ្ធផលជាក់ស្ដែងចំនួនអ្នកចូលរួម និងគាំទ្រច្រើនជាងការរំពឹងទុករបស់ក្រុមទាំងមូល។ តំណាងឱ្យក្រុមការងារទាំងអស់ កញ្ញាសូមអរគុណទៅកាន់អ្នកគាំទ្រទាំងអស់ដែលចូលរួមយុទ្ធនាការ«បំផុស» ទោះក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ។ ការចូលរួមរបស់យុវជនទាំងអស់គ្នាជាការចូលរួមចំណែក និងកត្តាមួយផ្នែកក្នុងការទប់ស្កាត់ជំងឺនេះផងដែរ។ ទោះបីជាបច្ចុប្បន្នអត្រានៃជំងឺកូរូណាបានធ្លាក់ចុះ ប៉ុន្តែការអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលត្រូវតែប្រតិបត្តិ៕

អត្ថបទ៖ ស្នង នេត្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services