ព័ត៌មានជាតិ
សម្ដេចពិជ័យសេនា ទៀ បាញ់ : ការអភិវឌ្ឍន៍កំពង់ផែរាម ដើម្បីកម្ពុជាមានលទ្ធភាពការពារជាតិ មាតុភូមិ អត់មានអីខុសទេ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រតិកម្មយ៉ាងខ្លាំងចំពោះការចោទ ប្រកាន់របស់បណ្តាញព័ត៌មានបរទេស ដែលមាននិន្នាការបម្រើឲ្យមហាអំណាចមួយ ហើយបែរជាចោទប្រកាន់ថា កម្ពុជាបានផ្តល់មូលដ្ឋានទ័ពឲ្យបរទេសទៅវិញ ខណៈដែលកម្ពុជាគ្រាន់តែធ្វើការអភិវឌ្ឍន៏ ដើម្បី ឲ្យខ្លួនឯងមានលទ្ធភាព មានសមត្ថភាពការពារជាតិ មាតុភូមិតែប៉ុណ្ណោះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍តាមរយៈសារជាសំឡេងថា គម្រោងអភិវឌ្ឍន៍កំពង់ផែរាមនេះ យើងមិនមានល លទ្ធភាពធ្វើខ្លួនឯងនោះទេ ហើយគម្រោងនេះ ត្រូវបានគិតគូរជាច្រើនឆ្នាំមកហើយ ដោយមានការជួយគិតគូរពីចិន ហើយការលើកគម្រោងអភិវឌ្ឍន៍ផែរាមនេះ គឺដើម្បីអភិវឌ្ឍវិស័យការពារជាតិ ផ្នែកសមុទ្រ។ មានន័យថា ធ្វើឲ្យមានមូលដ្ឋានសមរម្យ ដោយមានរោងជាង មានផែសំរាប់ចតនាវាជាដើម ពីព្រោះសព្វថ្ងៃនេះ ទឹករាក់ ផែតូច ហើយគ្មានរោងជាងសម្រាប់ធ្វើការជួសជុលសម្ភារៈផ្សេងៗនោះទេ ដូច្នេះការដែលគេ មកជួយនេះ យើងក៏ត្រូវអរគុណគេដែរ។ សម្តេចបន្តថា “គេជួយនេះដោយគ្មានសំណងនោះទេ ហើយការវិនិយោគផែរាមនេះ មិនមែនលុយតិចតួច អាចយកទៅធ្វើបាននោះទេ គឺត្រូវការចំណាយច្រើនគួរសម”។
បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ “ការដែលគេមកធ្វើនេះ មានកម្មករ មានវិស្វករ និងគ្រឿងចក្រ ព្រមទាំងមានសម្ភារៈ ឧបករណ៍ផ្សេងៗ ដើម្បីធ្វើការអភិវឌ្ឍផែរាមនេះ ហើយគម្រោងនេះខាងចិន ក៏បានធ្វើការដេញថ្លៃ តាមរបៀបមួយត្រឹមត្រូវផងដែរ ហើយមកដល់ពេលនេះកំពុងតែចាប់ផ្ដើមដំណើរការហើយ”។

សម្ដេចពិជ័យសេនា ទៀ បាញ់ លើកឡើងទៀតថា ផែរាមនេះ គឺកម្ពុជាទេ ដែលជាអ្នកប្រើប្រាស់ សម្រាប់ជាតិ មាតុភូមិ របស់ខ្លួន ដូច្នេះគ្រាន់តែធ្វើការអភិវឌ្ឍ ដើម្បីជាតិរបស់ខ្លួន តើកម្ពុជាមានសិទ្ធិដែរឬទេ ? ហើយការស្វែងរកជំនួយមកធ្វើការអភិវឌ្ឍន៍ប្រទេសនេះ អត់មានអ្វីខុសទៅនឹងរដ្ឋធម្មនុញ្ញទេ ដូច្នេះបើរដ្ឋធម្មនុញ្ញបើកឲ្យមានការអភិវឌ្ឍបែបនេះទៅហើយ តើយើងអាចនៅស្ងៀមបានដែរឬទេ ?

តាមសម្ដេចពិជ័យសេនា ទៀ បាញ់ រឿងការអភិវឌ្ឍប្រទេសរបស់កម្ពុជានេះ មិនមានអ្វីខុសទេ ប៉ុន្តែអ្វីដែលខុសនោះ គឺភូមិសាស្ត្រនយោបាយ។ សម្តេចបន្តថា ការចោទប្រកាន់នេះមិនមែនទើបតែធ្វើឡើងនៅពេលនេះទេ គឺបានធ្វើឡើងជាយូរមកហើយ និងគ្រប់រឿងទាំងអស់។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា ករណីនេះមានប្រព័ន្ធព័ត៌មានមួយបានចោទប្រកាន់ថា សម្ដេចជាអ្នកសារភាពទៅវិញ ប៉ុន្តែបើទោះបីជាចោទ ប្រកាន់យ៉ាងណាក៏ដោយ មិនអាចមានបញ្ហាអ្វីទេ ពីព្រោះយើងគ្រាន់តែធ្វើការអភិវឌ្ឍន៏ប្រទេសជាតិតែប៉ុណ្ណោះ ហើយបើគេមកជួយអភិវឌ្ឍកំពង់ផែរាម ដើម្បីឲ្យកម្ពុជា មានសមត្ថភាពជួយបំពេញការងារ ក្នុងការការពារជាតិ មាតុភូមិនោះ អត់មានអ្វីខុសទេ ហើយយើងមានតែត្រេកអរចំពោះគេទៀតផង។
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ទៀតថា “គេបានចោទប្រកាន់ថា យើងបានប្រគល់កំពង់ផែរាមធ្វើឲ្យទៅចិនផ្ដាច់មុខ តែការនិយាយនេះ គឺជាការនិយាយទាំងងងើល ហាក់ដូចជាកម្ពុជាគ្មានច្បាប់ គ្មានទម្លាប់ គ្មានសិទ្ធិធ្វើអ្វីទាំងអស់។ យើងក៏ធ្លាប់បានបញ្ជាក់ហើយថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួនទេ ប៉ុន្តែទោះបីជាមានការពន្យល់បែបនេះ ក៏គេធ្វើមិនយល់ដដែល។
បើកតាមសម្តេចពិជ័យសេនា ទៀ បាញ់ អ្វីមួយដែលមិនស្របតាមបំណងរបស់គេ គឺគេតែងតែចោទប្រកាន់ហើយ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


